បៃដេន ឡើងភ្លាម ចាប់ដៃជាមួយជប៉ុនភ្លែត ដើម្បីទប់ឥទ្ធិពលចិន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី24 ខែមករា ឆ្នាំ2021 ម៉ោង 2:58 នាទី ល្ងាច

ត្រឹមតែ ៣ ថ្ងៃនៃការចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងការពារអាមេរិក និងជប៉ុន បានសន្យារឹតចំណងមិត្តភាពជិតស្និទ្ធជាងមុន ប្រឆាំងនឹងភាពលេចធ្លោរបស់ចិន ។

រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi និងលោក Lloyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកដែលត្រូវបានតែងតាំងថ្មី បានជួបគ្នាពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ខណៈពេលដែលប្រទេសចិនសម្តែងអានុភាព​តាមសមុទ្រកាន់តែច្រើនឡើងៗ ។

លោក Kishi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទទាំងពីរថា «យើងយល់ព្រមប្រឆាំងនឹងកិច្ចប្រឹងប្រែងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូង និងភាគខាងកើតប្រទេសចិន» ។ «ភាគីទាំងពីរបានបញ្ជាក់ជាថ្មីថា មាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខជប៉ុន - អាមេរិកតម្រូវឱ្យសហរដ្ឋអាមេរិកការពារប្រទេសជប៉ុនពីការវាយប្រហារដោយអាវុធ ដែលគ្របដណ្តប់លើកោះសេនកាគូនៅក្នុងសមុទ្រចិនខាងកើតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ប៉ុន្តែចិនបានអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន

ប្រទេសចិនទាមទារសិទ្ធិដែនដីរបស់ខ្លួន ដែលបង្កឱ្យមានភាពតានតឹងជាមួយប្រទេសជប៉ុន និងប្រទេសអាស៊ីដទៃជាច្រើនទៀត។

Kishi និង Austin បានឯកភាពគ្នាលើតួនាទីសំខាន់នៃសម្ព័ន្ធភាពទ្វេភាគីនៅក្នុងតំបន់ និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការជាមួយពួកគេ ក៏ដូចជានៅក្រៅតំបន់ដើម្បីរក្សា  និង បើកចំហឥណ្ឌូ - ប៉ាស៊ីហ្វិក ដែលសេរី និងទូលំទូលាយ ។

លោក អូស្ទីន បាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺថា «យើងបាននិយាយអំពីជំហររឹងមាំ នៃសម្ព័ន្ធមិត្តអាមេរិក-ជប៉ុន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីរក្សាឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី» បន្ទាប់ពីក្រសួងការពារជាតិតៃវ៉ាន់និយាយ​ថា យន្តហោះទម្លាក់គ្រាប់បែក និងយន្ដហោះចិនបានហោះនៅភាគនិរតីនៃតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ ។

អ្នកនាំពាក្យក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងអំពាវនាវឱ្យប្រទេសចិនបញ្ចប់នូវសម្ពាធខាងយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ និងដើម្បីធ្វើការចរចាប្រកបដោយអត្ថន័យជាមួយតំណាងដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ ៕

រូបថត STR / AFP

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម