ប្រទេសជាច្រើនចាប់ផ្តើមឲ្យតម្លៃវ៉ាក់សាំង AstraZeneca  វាមានអត្ថប្រយោជន៍ ច្រើនជាងហានិភ័យ

ចំណេះដឹងទូទៅថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 7:13 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ប្រទេសអាល្លឺម៉ង់នឹងអនុញ្ញាតិឲ្យវ៉ាក់សាំងការពារកូវីដ-១៩ នៃ AstraZeneca ប្រើជាមួយមនុស្សវ័យចាស់ ហើយមានគោលបំណងចាក់ថ្នាំវ៉ាក់សាំងកុមារអាយុចន្លោះពី ១២-១៨ ឆ្នាំនៅចុងខែសីហា ស្របពេលដែលប្រទេសនេះកំពុងស្វែងរកការពន្លឿនកម្មវិធីចាក់ថ្នាំបង្ការរោគដល់ប្រជាពលរដ្ឋ នេះបើយោងតាមលោក Jens Spahn រដ្ឋមន្រ្តីក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍ទី ៦ ខែឧសភា ។

រដ្ឋមន្រ្តីសុខាភិបាលទាំង ១៦ រដ្ឋក្នុងប្រទេសអាល្លឺម៉ង់ បានព្រមព្រៀងជាមួយលោក Spahn ក្នុងការបញ្ចាក់នូវសេចក្តីសម្រេចចិត្តពីមុនដែលដាក់កម្រិតលើវ៉ាក់សាំងរបស់ AstraZeneca វាត្រូវបានប្រើសម្រាប់តែមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ហើយ Spahn ក៏បានបង្ហាញផងដែរថា គម្លាតរវាងកម្រិតដូសទី ១ និងទី ២ នៃកម្រិតថ្នាំ AstraZeneca នឹងត្រូវកាត់បន្ថយ ចាប់ពី 12 សប្តាហ៍បច្ចុប្បន្ន ។

សកម្មភាពចុងក្រោយនេះ ដែលត្រូវបានប្រើរួចហើយនៅក្នុងរដ្ឋជាច្រើននៃប្រទេសអាល្លឺម៉ង់ នឹងមានមូលដ្ឋានស្ម័គ្រចិត្ត គ្រូពេទ្យគ្រួសាររបស់អ្នកនឹងសម្រេចថាតើវិធីណាដែលល្អបំផុតក្នុងការចាក់វ៉ាក់សាំង។

ប្រទេសរាប់សិបបានព្យួរវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca កាលពីខែមីនា ឬកំណត់ការប្រើប្រាស់សម្រាប់តែមនុស្សចាស់ប៉ុណ្ណោះ ករណីដ៏កម្រមួយដែលបណ្តាលឲ្យមានជំងឺកំណកឈាម ក្នុងចំណោម​​អ្នកដែលបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ទោះយ៉ាងណា ប្រជាជាតិជាច្រើនឥឡូវនេះកំពុងប្រើថ្នាំវ៉ាក់សាំង AstraZeneca ពេញលេញ ឬស្ថិតក្រោមការរឹតត្បិត វាគឺបន្ទាប់ពីនិយ័តករបានបញ្ជាក់ថាអត្ថប្រយោជន៍របស់វាមានច្រើនជាងហានិភ័យ ។

លោក Spahn បាននិយាយដូច្នេះ ប្រទេសអាល្លឺម៉ង់មានគោលបំណងចាក់ថ្នាំបង្ការយុវជនដែលមានអាយុពី ១២-១៨ នៅចុងខែសីហា ប្រសិនបើមានបទប្បញ្ញត្តិអឺរ៉ុបយល់ព្រមប្រើវ៉ាក់សាំងBioNTech / Pfizer ។

តួលេខពីប្រទេសអាល្លឺម៉ង់ថា រហូតមកទល់ពេលនេះ ប្រជាជនប្រមាណ ៣០,៦% ក្នុងចំនួនប្រជាជនទាំងអស់ ៨៣ លាននាក់ បានទទួលចាក់វ៉ាក់សាំងដូសទី ១ និង ៨,៦% ចាក់ដូសទី ២ ។


ប្រភព REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម