នាយករដ្ឋមន្ត្រីកាណាដា ចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca / Oxford

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 10:03 នាទី ព្រឹក

ព័ត៌មានពីទីក្រុងអូតាវ៉ា ប្រទេសកាណាដា នៅថ្ងៃទី ២៤ ខែមេសាថា នាយករដ្ឋមន្រ្តី ចឺស្ទីន ទ្រូដូ (Justin Trudeau) និងភរិយាលោក Sophie Griguer-Trudeau បានធ្វើដំណើរទៅកាន់មណ្ឌលសុខភាព នៅអូតាវ៉ា នៅ​ថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ម្ជុលដំបូងរបស់ទាំងពីរ ដោយវ៉ាក់សាំង AstraZeneca / Oxford ។

លោក ទ្រូដូ អាយុ ៤៩ ឆ្នាំ និងភរិយា អាយុ ៤៦ ឆ្នាំ និយាយបញ្ជាក់ថា គាត់សប្បាយចិត្តក្រោយសង្កេតអាការ ៣០ នាទីមិនមានប្រតិកម្មអ្វី ។ គាត់បានអំពាវនាវឲ្យប្រជាជនមកចាក់វ៉ាក់សាំង ស្របពេលដែលគណៈកម្មការវ៉ាក់សាំង យល់ស្របឲ្យប្រើវ៉ាក់សាំង AstraZeneca / Oxford អ្នកដែលមានអាយុពី ៣០ ឆ្នាំឡើងទៅ ដែលពីមុនបានកំណត់អាយុពី ៥៥ឆ្នាំ ។

មេដឹកនាំកាណាដារូបនេះ បានប្រកាសទុកជាមុនថានឹងនាំវ៉ាក់សាំងរបស់ Pfizer ចំនួន ៣៥លានដូសក្នុងឆ្នាំ ២០២២ និង ៣០ លានដួសទៀតនៅឆ្នាំបន្ត ។

បច្ចុប្បន្នប្រទេសកាណាដាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១,១៦លាននាក់ ជាសះស្បើយ ១លាននាក់ និងស្លាប់ ២៣.៨០០ នាក់ ៕

ប្រភពពី AP

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម