ថវិកា ១,៩ លានលានដុល្លាររបស់ប្រធានាធិបតី បៃដេន នឹងជួយជនជាតិអាមេរិកយ៉ាងដូចម្តេច?

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី28 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 3:59 នាទី ល្ងាច

#ដោយសូរ្យសែង៖

ផែនការជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ១,៩ លានលានដុល្លារអាមេរិក ដើម្បីជួយប្រជាជនអាមេរិកក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ត្រូវបានរដ្ឋសភាអនុម័តហើយ ដែលមានសំឡេងស្ទើរស្មើគ្នា គឺ ២១៩ ទល់នឹង ២១២ ។ បន្ទាប់ពីនេះ គឺការបោះឆ្នោតដោយសមាជិកព្រឹទ្ធសភា ដែលត្រូវបែងចែកស្មើគ្នាទៅខាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដែលទំនងនឹងដំណើរការនៅសប្តាហ៍ក្រោយ ហើយគេមិនទាន់ដឹងច្បាស់ថា តើរឿងនេះនឹងត្រូវបានអនុម័តយល់ព្រម ឬក៏មិននោះទេ ។

ផែនការជួយសង្គ្រោះប្រជាជនអាមេរិក ឬ «American Rescue Plan)» គឺជាផែនការជួយសង្គ្រោះធំលើកទី ៣ ចាប់តាំងពីមានការរាតត្បាតមេរោគកូវីដដ៏ធំ ប៉ុន្តែវាមិនបានចំណាយច្រើនដូចប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមីនាឆ្នាំ ២០២០ ដែលមានចំនួន ២ លានលានដុល្លារនោះទេ ។

ផ្នែកសំខាន់ៗដែលត្រូវទទួលជំនួយឧបត្ថម្ភ មានដូចខាងក្រោម ៖

-ផ្តល់ជូន ១.៤០០ ដុល្លារក្នុងមនុស្សម្នាក់ ប៉ុន្តែចំនួននេះនឹងថយចុះជាដំណាក់កាលសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ជាង (កាលពីដំណាក់កាលដំបូងនៃការផ្ទុះមេរោគកូរ៉ូណា រដ្ឋាភិបាលធ្លាប់បានផ្តល់ឱ្យដោយផ្ទាល់ដល់ប្រជាជនចំនួន ១.២០០ ដុល្លារ និង ៦០០ ដុល្លារផ្សេងទៀតកាលពីចុងខែធ្នូ ឆ្នាំ ២០២០ ។

-ពន្យារពេលដើម្បីផ្តល់ហិរញ្ញប្បទានដល់អ្នកអត់ការងារធ្វើរហូតដល់ចុងខែសីហា ដើម្បីជួយដល់អ្នកអត់ការងារធ្វើរយៈពេលវែងជាង ១១ លាននាក់ ។

-មាតាបិតាដែលមានកូនអាយុក្រោម ១៨ ឆ្នាំ នឹងបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែរយៈពេលមួយឆ្នាំ ។

-ប្រាក់ ៧០.០០០ ដុល្លារអាមេរិក ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ-១៩

-ផ្តល់សាលារៀន និងមហាវិទ្យាល័យ ឲ្យត្រឡប់មកបើកជាថ្មី

-ផ្តល់ជំនួយហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូច និងឧស្សាហកម្មផ្សេងៗក្នុងក្រុមគោលដៅគោលដៅ

- ផ្តល់មូលនិធិដល់រដ្ឋបាលមូលដ្ឋាន

គោលដៅសំខាន់មួយទៀតសម្រាប់គណបក្សប្រជាធិបតេយ្យ គឺដើម្បីសម្រួលប្រាក់ចំណូលអប្បបរមារបស់ពួកគេពី ៧,៥០ ដុល្លារក្នុងមួយម៉ោង ចាប់តាំងពីឆ្នាំ ២០០៩ មក ១៥ ដុល្លារក្នុងមួយម៉ោង ។

ទោះយ៉ាងណា កាលពីសប្តាហ៍មុន លោកស្រី អេលីហ្សាប៊ែត មេកដូណោស (Elisabeth McDonough) មន្រ្តីនៃនីតិវិធីព្រឹទ្ធសភាបាននិយាយថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងរំលោភលើដែនកំណត់ថវិកាដែលបានដាក់លើការប្រើប្រាស់វិធានការនេះ ។

សេចក្តីស្នើច្បាប់ស្តីពីសកម្មភាពសេដ្ឋកិច្ច ត្រូវបានអនុម័តនៅក្នុងសភាសហរដ្ឋអាមេរិក នេះមិនរាប់បញ្ចូលប្រាក់ឈ្នួលអប្បបរមាតាមរបៀបណាមួយទេ ហើយនៅពេលនេះគេមិនទាន់ដឹងថា តើដំណើរការអ្វីដែលនឹងត្រូវដោះស្រាយនោះដែរ ។

ទោះយ៉ាងណា ការដំឡើងប្រាក់ឈ្នួលអប្បបរមាគឺជាគោលដៅសំខាន់របស់គណបក្សប្រជាធិបតេយ្យ ជាពិសេសសម្រាប់សមាជិកគណបក្សដែលមានគំនិតឈានមុខ សមាជិកគណបក្សប្រជាធិបតេយ្យខ្លះចង់ដាក់ទណ្ឌកម្មនិយោជកដែលបានបង់ប្រាក់ឲ្យបុគ្គលិក កម្មករតិចជាង ១៥ ដុល្លារក្នុងមួយម៉ោង ។

យ៉ាងណាក៏ដោយ សមាជិកគណបក្សសាធារណរដ្ឋយល់ឃើញថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលព្យាយាមស្តារនីតិសម្បទាក្រោយវិបត្តិកូវីដ-១៩  ។

បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដេន (Joe Biden) បានចូលកាន់តំណែងកាលពីខែមុន លោកបានជំរុញឱ្យគណបក្សនយោបាយទាំងពីរមានភាពចុះសម្រុងគ្នា ប៉ុន្តែហាក់ឆ្លុះបញ្ចាំងពីរូបភាពផ្ទុយគ្នា ។ ក្រុមគណបក្សសាធារណរដ្ឋនិយាយថា ផែនការជំរុញសេដ្ឋកិច្ចគឺខ្ពស់ពេក ហើយវាពោរពេញទៅដោយអ្វីដែលខាងប្រជាធិបតេយ្យចង់សម្រេចបានយ៉ាងឆាប់រហ័ស ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម