នៅខេត្តសុរិន្ទ ហ្វឹកហាត់សិស្សឲ្យចេះជម្លៀសចូលត្រង់សេ ពេលមានការប្រយុទ្ធគ្នារវាងទាហានថៃ និងកម្ពុជា

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី07 ខែមិថុនា ឆ្នាំ2025 ម៉ោង 7:20 នាទី ល្ងាច

 

ខេត្តសុរិន្ទ ដែលជាអតីតខេត្តខ្មែរ បច្ចុប្បន្នជាខេត្តរបស់ថៃ ស្ថិតនៅជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ របស់កម្ពុជា បានហ្វឹកហាត់សមដល់សិស្សតូចៗ ឱ្យចេះជម្លៀសខ្លួន ឬគេចចូលត្រង់សេ ទាំងក្នុងសាលា និងនៅក្នុងភូមិ ដើម្បីកាត់បន្ថយការភ័យស្លន់ស្លោ និងត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចដោយអាវុធ ប្រសិនបើមានស្ថានភាពជាក់ស្តែងកើតឡើងរវាងទាហានថៃនិងកម្ពុជា ។

មិនមែនតែខេត្តសុរិន្ទមួយទេ ដែលត្រៀមជម្លៀសប្រជាជនចេញ គឺមានខេត្តជាប់ព្រំដែនកម្ពុជាទាំង ៧ សុទ្ធតែត្រៀមលក្ខណៈសម្រាប់ការផ្ទុះសង្គ្រាមតាមព្រំដែនថៃ-កម្ពុជា ។

Admin ចង់ផ្តាំទៅបងប្អូនខ្មែរសុរិន្ទក្តី ឬអ្នកមានកំណើតពីឈាមជាខ្មែរក្តី ដែលរស់នៅតាមខ្សែបន្ទាត់ជាមួយកម្ពុជា បានធ្លាប់ដឹងហើយថា ជនជាតិខ្មែរស្លូតត្រង់ណាស់ មិនដែលចេះឈ្លានពាន ឬចង់ច្បិចយកដីអ្នកណាមួយមិល្លិម៉ែត្រឡើយ មានតែពួកទាហានសៀម ឬថៃនេះឯង ដែលដុះពន្លកចិត្តតាំងពីតូច ប៉ងយកតែដីគេ... ដូច្នេះហើយបានមានសង្គ្រាមជាមួយអ្នកជិតខាង ។

«ជនជាតិខ្មែរស្រឡាញ់សន្តិភាព តែមិនកំសាកនឹងធ្វើសង្គ្រាមជាមួយពួកសៀមឈ្លានពាន» នោះទេ !

 

អត្ថបទ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម