សារសំលេងពិសេសរបស់សម្តេចតេជោនៅយប់នេះ ចេញបទបញ្ជាថ្មីបន្ទាន់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី08 ខែមិីនា ឆ្នាំ2021 ម៉ោង 9:57 នាទី ល្ងាច

ដោយ សូរ្យសែង៖

ដោយសភាពការណ៍ក្នុងប្រទេសមិនធម្មតា មានចំនួនអ្នកឆ្លងថ្មី ៤៩ នាក់ ភ្នំពេញ ព្រៃវែង ព្រះសីហនុ និងកណ្តាលផ្នែកខ្លះ ដូច្នេះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាបន្ទាន់ តាមសារសំលេង ឲ្យស្ថាប័នរាជរដ្ឋាភិបាល នីតិប្បញ្ញសះសីហនុ និងកណ្តាលផ្នែកខ្លះត្តិ ត្រូវមានអ្នកប្រចាំការនៅកន្លែងធ្វើការ និងធ្វើការពីផ្ទះ ៩០% ការផ្អាកនេះមានត្រឹម​ ៧ ថ្ងៃ ដើម្បីបញ្ចៀសបាននូវហានីភ័យ ។

ប្រសាសន៍សម្តេចថា ពេលនេះមានអ្នកឆ្លងក្នុងក្របខណ្ឌនគរបាល រាជការ និងសិល្បករផងដែរ ។ សូមផ្អាកបណ្តោះអាសន្ន កាត់បន្ថយមនុស្ស ៩០% នៅកន្លែងធ្វើការ ។ ចំណែកវិស័យឯកជន បើអាចកាត់បន្ថយបុគ្គលិក ផ្លាស់ប្តូរវេនគ្នា ហើយនៅក្នុងគ្រួសារ ត្រូវគ្រប់គ្រងកូនឲ្យនៅតែក្នុងផ្ទះ អ្នកដែលចេញក្រៅផ្ទះចាំបាច់ ត្រូវពាក់ម៉ាស ។

សម្តេចថា មិនដឹងជំងឺស្ថិតនៅត្រង់កន្លែងណាទេ វិធានការចាំបាច់ ការពារសុខភាពបុគ្គល គ្រួសារនីមួយៗ ហើយសម្តេចអំពាវនាវឲ្យផ្អាករាល់ការជួបជុំដែលមិនចាំបាច់ ផ្អាកកម្មវិធីផ្សេងៗ និងសុំឲ្យខេត្តព្រះសីហនុរឹតត្បឹតការចេញ-ចូលខេត្ត លើកលែងតែការដឹកជញ្ជូនទំនិញក្នុងប្រទេស និងឆ្លងកាត់ព្រំដែន នៅតែបន្តអនុញ្ញាត ព្រោះជាដង្ហើមសេដ្ឋកិច្ច ។

នេះធ្វើឡើងសម្រាប់តែរាជការស៊ីវិល ចំណែកកងកម្លាំងប្រដាប់អាវុធ ប៉ូលិស កងទ័ព គ្រូពេទ្យអនុវត្តជាធម្មតា ឯទីផ្សារ រោងចក្រ មិនទាន់បិទ ព្រោះមិនទាន់មានហានីភ័យនៅឡើយ តែត្រវអនុវត្តវិធានការវាស់កម្តៅ អាល់កុល ជែលលាងដៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម