ម៉ាឡេស៊ីបញ្ជាក់ថា វ៉ាក់សាំងអាស្ត្រា សេណេកា មានសុវត្ថិភាព ត្រៀមនាំមកចាក់ជូនអ្នកមានអាយុខ្ពស់

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី27 ខែមេសា ឆ្នាំ2021 ម៉ោង 10:46 នាទី ព្រឹក

ក្រសួងសុខាភិបាលម៉ាឡេស៊ីបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទអាស្ត្រា សេណេកា មានសុវត្ថិភាពក្នុងការប្រើ ទោះជាមុននេះមានព្រឹត្តិការណ៍ក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួនផ្អាកចាក់វ៉ាក់សាំងនេះដោយសារថាមានកំណកឈាមក៏ដោយ តែបច្ចុប្បន្នបាននាំមកប្រើក្នុងប្រទេស ចាក់ជូនអ្នកមានអាយុ ៦០ឆ្នាំឡើង ។ ការនាំចូលដំបូងមានចំនួន ២៧០.០០០ ដូសពីគម្រោងការរបស់កូវ៉ាក់(Covac) ។

ពីមុន ខ្លួនគាត់ផ្ទាល់បានបញ្ជាក់ថា ទាំងការត្រួតពិនិត្យរបស់អង់គ្លេស និងអឺរ៉ុបបញ្ជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពក្នុងការការពារជំងឺកម្រិតខ្ពស់ ហើយគុណប្រយោជន៍នៃវ៉ាក់សាំងមានច្រើនជាងហានិភ័យ ។ ទន្ទឹមនឹងនេះអាជ្ញាធរម៉ាឡេស៊ីនឹងពន្លឿនការពិនិត្យឡើងវិញនៃវ៉ាក់សាំង មុនពេលពួកគេត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់បន្ថែមនៅក្នុងក្រុមអាយុផ្សេងទៀត ។

ប្រទេសម៉ាឡេស៊ីនឹងបានទទួលវ៉ាក់សាំង អាស្ត្រាសេណេកាទាំងអស់ ១២,៨ លានដូស ពាក់កណ្តាលជាវ៉ាក់សាំងបានពីគ ម្រោងការកូវ៉ាក់ (Covac) និងទទួលវ៉ាក់សាំង ៦០០.០០០ ដូសក្នុងខែមិថុនា ៕

ប្រភពពី Channel News Asia

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
3 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម