#អាស៊ានមិនស្ងប់៖ បាតុករថៃស្នើ ៤ ចំណុចទៅរដ្ឋាភិបាល ប្រាយុទ្ធ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី14 ខែមិីនា ឆ្នាំ2021 ម៉ោង 9:29 នាទី ព្រឹក

រសៀលថ្ងៃម្សិលមិញ (១៣ មីនា) ហ្វូងមហាជនថៃបានណាត់គ្នានៅសួនអនុស្សាវរីយ៍ប្រជាធិបតេយ្យ និងធ្វើដំណើរបន្តតាមផ្លូវថ្នល់ដោយមានបដាសរសេរឃ្វៀកៗ មានដូចជា «មេដឹកនាំល្ងង់ ទើបប្រជាជនលំបាក», «អំណាចជារបស់ប្រជាជន» ។ គោលបំណងរបស់ពួក ដែលរួមគ្នាធ្វើបាតុកម្មថ្ងៃនេះ បានអំពាវនាវ ៤ ចំណុចទៅរដ្ឋាភិបាលលោក ប្រាយុទ្ធ៖

១. សុំឲ្យដោះលែងក្រុមគណៈរាស្ត្រដែលត្រូវឃុំខ្លួននៅពន្ធនាគារ

២. សុំឲ្យប្រជាជនមានសិទ្ធិក្នងការដោះស្រាយរដ្ឋធម្មនុញ្ញ

៣. សុំលុបចោលច្បាប់ មាត្រា 112

៤. សុំឲ្យឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី លាចេញពីតំណែង ។

រយៈពេលនៃការធ្វើបាតុកម្ម ត្រូវបានក្រុមបាតុករបញ្ជាក់ថា មិនមានកំណត់ទេ រហូតគោលបំណងរបស់ពួកគេត្រូវបានដោះស្រាយ ៕

ពីវេបសាយ springnews

ដោយ ម៉ារ៉ា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម