លោក ផែង វណ្ណៈ ទៅសុំខមាលទោស ព្រះ​មហា​មហាវិមលធម្ម​ ពិន​ សែម​ សិរីសុវណ្ណោ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមិីនា ឆ្នាំ2021 ម៉ោង 12:25 នាទី ល្ងាច

ក្រោយពីមានភ្លៀងព្យុះ មេឃស្រឡះ ស្រឡះនៅពេលលោក ផែង វណ្ណៈ បានទៅកាន់វត្តរាជបូណ៌ ដើម្បីសុំខមាលទោសចំពោះព្រះភក្ដ្រ ព្រះ​មហា​មហាវិមលធម្ម​ ពិន​ សែម​ សិរីសុវណ្ណោ​ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និង​ ជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ជាព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការក្នុងវត្តរាជបូណ៌ ដែលលោក ផែង វណ្ណៈ និយាយហាក់ប្រមាថជីវិតព្រះអង្គ ។

សម្រាប់ព្រះអង្គ ពិន សែម គ្មានការប្រកាន់ទោសពៃរ៍អ្វីនោះឡើយ ដោយព្រះអង្គបានកោតសរសើរលោក ផែង វណ្ណៈ ដែលបានទម្លាក់អស្មិមានះរបស់ខ្លួន ពោលគឺលះបង់សេចក្ដីប្រកាន់ចិត្តរឹងត្អឹងថាអញ ថាគេឬថាយើងថាគេមិនព្រមទទួល ជឿស្ដាប់អ្នកណា។

អ្វីៗហាក់ហួសអស់ទៅហើយ គឺក្រសួងព័ត៌មានក៏បានលុបអាជ្ញាប័ណ្ណគេហទំព័ររបស់លោក ផែង វណ្ណៈ ជាធរមានទៅហើយ ប៉ុន្តែការទៅសុំខមាលទោសលើកនេះ​ គឺជាគំរូដ៏មួយដែលមានការភ្ញាក់រឭក ទទួលខុសត្រូវនូវកំហុសរបស់ខ្លួន ។

ក្នុងករណី ដែលគាត់បានប្រើប្រាស់ពាក្យមិនសមរម្យប្រមាថជីវិតទៅលើព្រះមហាវិមលធម្ម តាមបណ្ដាញសង្គម Facebook ពិតជាមិនមានការគាំទ្រទេ ផ្ទុយទៅវិញមានតែមហាជនរិះគន់ជេរទៅវិញទេ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម