Breaking Newes រញ្ជួយដី 7.2 រិចទ័រជប៉ុនប្រកាសស៊ូណាមិ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី20 ខែមិីនា ឆ្នាំ2021 ម៉ោង 8:43 នាទី ល្ងាច

ឧប្បហេតុផែនដីរញ្ជួយដ៏ធំកម្រិត 7.2 រិចទ័រនៅឆ្នេរខេត្តមិយ៉ាងិ ប្រទេសជប៉ុន វេលាម៉ោង ១៨.១០ នាទី (ម៉ោងក្នុងស្រុកជប៉ុន) នាថ្ងៃសៅរ៍ ទី ២០ មីនានេះ ស្ថិតនៅក្បែរចំណុចរញ្ជួយផែនដីដែលបណ្តាលឲ្យកើតរលកស៊ូណាមិកាលពី ១០ ឆ្នាំមុន ។ ជាផ្លូវការ រដ្ឋាភិបាលជប៉ុនបានប្រកាសអាសន្នមានរលកស៊ូណាមិហើយ ប៉ុន្តែមិនទាន់មានបាយការណ៍ពីការខូច ខាតនៅឡើយទេ ។

ចំណុចកណ្តាលនៃផែនដីរញ្ជួយមានជម្រៅ ៥៤ គីឡូម៉ែត្រនៃមហាសមុទ្រប៉ាស៊ីហ្វិក បានសភាពញ័ររន្ថើនពីទីក្រុងតូក្យូ ៤០០ គីឡូម៉ែត្រ ។

ការិយាល័យឧតុនិយមជប៉ុនប្រកាសរលកយក្សស៊ូណាមិ មានកម្ពស់ប្រមាណ ១ ម៉ែត្រ នឹងបោកចូលឆ្នេរខេត្តមិយ៉ាងិ ដំបូងអាជ្ញាធរសុំឲ្យប្រជាជនដែលរសើនៅតាមឆ្នេរ ប្រញាប់ឡើងទីខ្ពស់ ប៉ុន្តែក្រោយពីកន្លង ៩០ នាទីក៏មិនឃើញមានរលកស៊ូណាមិកើតឡើង ក៏លើកពេលប្រកាសអាសន្នវិញ ។

ទូរទស្សន៍ជប៉ុន NHK រាយការណ៍ថា អគ្គិសនីនៅតំបន់ជាច្រើនត្រូវផ្តាច់ ។ រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ២ កន្លែង គឺរោងចក្រ ហ្វុកុឈិមៈ ដៃហ៊ិឈិ របស់ក្រុមហ៊ុនតូក្យូ អេឡិចទ្រីក ផាវើរ និង រោងចក្រអូណាង៉ាវៈ របស់ក្រុមហ៊ុនថូហូឃុ អេឡិកទ្រីក ផាវើរ មិនទាន់មានរបាយការណ៍ខូចខាត និងបាត់បងត់ជីវិតមនុស្សនៅឡើយទេ ។

កាលពីឆ្នាំ ២០១១ ថ្ងៃទី ១១ ខែមីនា ក្បែរចំណុចនេះ ធ្លាប់រញ្ជួយដីកម្រិត 9.1 រិចទ័រម្តងហើយបណ្តាល់ឲ្យកើតរលកយក្សស៊ូណាមិ ស្លាប់មនុស្ស ១៨.៤៣០ នាក់ របួស ៦.១៥៧ នាក់ ៕

ពី AP
ឃ្លីបវីដេអូរបស់ Sirpogi ELYU

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម