នៅថៃផ្ទុះជាថ្មីទៀតហើយ ប៉ូលិសចាប់ខ្លួនសកម្មជនទាមទារលុបចោលមាត្រា ១១២ ព្រមជាមួយនឹងការសរសេរបដា១១២ ម៉ែត្រ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី17 ខែមករា ឆ្នាំ2021 ម៉ោង 9:56 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

ម្សិលមិញ (១៦ មករា) នៅប្រទេសថៃមានក្រុមហ្វូងមនុស្សធ្វើយុទ្ធនាការទាមទារឲ្យលុបចោលមាត្រា ១១២ ដោយសរសេរ បដាប្រវែង ១១២ ម៉ែត្រ ប៉ុន្តែត្រូវបានប៉ូលិសថៃដកហូត និងចាប់ខ្លួនសកម្មជនយ៉ាងហោចណាស់ក៏ ២ នាក់ដែរ ពេលនោះក៏មានអ្នកចូលរួមចូលរួមស្រែកចំអកដាក់ប៉ូលីស ពីការចាប់មនុស្សនេះផងដែរ ។

រូបភាពទីភ្នាក់ងារព័ត៌មាន INN

វេលាម៉ោង ១២.៣០ នាទីថ្ងៃដដែល ប៉ូលិសបានប្រកាសឲ្យពេល ៥ នាទីដើម្បីឲ្យអ្នកកាសែត និងហ្វូងមនុស្សចេញពីទីកន្លែងប្រជុំជននេះ ។ ស្របពេលជាមួយគ្នានេះ ពិភពអនឡាញក៏បានសែររូបភាពដែលមានការចាប់ខ្លួនសកម្មជនញុកឡើងរថយន្តប៉ូលិស ប៉ុន្តែមិនព្រមឡើងតាមប៉ូលិស បានព្យាយាមគេចក្នុងហ្វូងមហាជន និងអ្នកាសែត ។

រូបភាពពី Twitter @plodaek

គួរបញ្ជាក់ថា ការទាមទារពីបាតុករវ័យក្មេង នៃចលនានិស្សិតដើម្បីសេរីភាពថៃ បានធ្វើបាតុកម្មជាង ៤ខែមកហើយ ក្នុងគោលបំណងទាមទារ និងគាបសង្កត់ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងទាញទម្លាក់លោក ប្រាយុទ្ធ ច័ន្ទអូឆា ពីអំណាចនោះ និងឲ្យលុបចោលមាត្រា១១២ នៃក្រមព្រហ្មទណ្ឌដែលចែងពីការកាត់ទោសជនទាំងឡាយណា ដែលរងបទចោទពីការប្រមាថព្រះចេស្ដព្រះមហាក្សត្រ ឲ្យមានទោសពី៣ឆ្នាំ ទៅ១៥ឆ្នាំ ៕

រូបភាពទីភ្នាក់ងារព័ត៌មាន INN

រូបភាពពី Twitter @plodaek

អត្ថបទ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម