អង្គការលើកលែងទោសអន្តរជាតិនិយាយថា ប្រទេសអ្នកមានស្តុកវ៉ាក់សាំង ព្រលែងឱ្យប្រទេសក្រីក្រប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី07 ខែមេសា ឆ្នាំ2021 ម៉ោង 8:50 នាទី ល្ងាច

ពីវេបសាយថៃ posttoday

ប្រែសម្រួលដោយ សូរ្យរិទ្ធ

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International (AI) បានថ្កោលទោសប្រទេសអ្នកមានដែលកំពុងបរាជ័យក្នុងការសាកល្បងរួមតែមួយជាមូលដ្ឋានដោយការស្តុកទុកវ៉ាក់សាំង ហើយបានរិះគន់អាជ្ញាធរចិន និងប្រទេសដទៃជាច្រើនទៀតថា ប្រើប្រយោជន៍ពីការរាតត្បាត Covid-19 ធ្វើឱ្យអន្តរាយដល់សិទ្ធិមនុស្ស ។

របាយការណ៍ប្រចាំឆ្នាំរបស់ AI និយាយថា វិបត្តិសុខភាពបានលាតត្រដាងនូវគោលនយោបាយដែលបរាជ័យ ហើយបានសង្កត់ធ្ងន់ថា មានតែធ្វើកិច្ចសហប្រតិបត្តិការគ្នាទេ ដែលជាមធ្យោបាយតែមួយគត់នឹងធ្វើឲ្យពិភពលោកឈានទៅមុខបាន។

លោក អេកណេស ខាលឡាម៉ាដ្រ (Callamard) លេខាធិការ AI ឲ្យដឹងថា «រោគរាតត្បាតបានចង្អុលឲ្យឃើញថា ពិភពលោកមិនអាចសហការគ្នាបានឲ្យមានប្រសិទ្ធភាព និងស្មើភាពគ្នាឡើយ ។ បណ្តាប្រទេសអ្នកមានបង្កឲ្យកើតភាវៈស្ទើរតែផ្តាច់មុខលើវ៉ាក់សាំងនៅក្នុងពិភពលោកនេះ កត្តានេះធ្វើឲ្យប្រទេសក្រីក្រដែលមានធនធានតិចតួច ប្រឈមនឹងលទ្ធផលអាក្រក់បំផុតនៃសុខភាព និងសិទ្ធិមនុស្ស ។ លោក Callamard ក៏បានអំពាវនាវឱ្យទូទាំងពិភពលោកពន្លឿនការចាក់វ៉ាក់សាំង ដែលចាត់ទុកជាមេរៀននៃការសាកល្បងជាមូលដ្ឋានក្នុងការសហការជាសកល ។

ទោះយ៉ាងណា តួលេខក៏បានបង្ហាញឲ្យឃើញភាពមិនស្មើគ្នាក្នុងការឈានដល់ការប្រឆាំងនឹងកូវីដ-១៩ ។ ទិន្នន័យពី AFP ឲ្យឃើញថា វ៉ាក់សាំងជាងពាក់កណ្តាលនៃចំនួន ៦៨០ លានដូសដែលបានចាក់នៅទូទាំងពិភពលោក ភាគច្រើនសុទ្ធតែចាក់ក្នុងប្រទេសអ្នកមាន ជាអាទិ៍ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីស្រាអែល ស្របពេលដែលប្រទេសក្រីក្របានទទួលវ៉ាក់សាំងត្រឹម ០,១% ប៉ុនណោះ ។

ក្រៅពីនេះ AI នៅបានរកឃើញដល់ភាពគ្មានទទួលខុសត្រូវរបស់ប្រទេសចិន ក្នុងចន្លោះពេលដែលកូវីដ-១៩រាតត្បាត ដោយនិយាយថា ចិនព្យាយាមស៊ិនសឺរបុគ្គលិកពេទ្យ ឬអ្នកកាសែតដែលបានព្រមានដល់សញ្ញាគ្រោះថ្នាក់តាំងពីការផ្ទុះដំបូងៗមកម៉្លេះ ។

«Covid-19 ធ្វើឲ្យការបង្ក្រាបលើសេរីភាពបញ្ចេញមតិ អ្នកសារព័ត៌មានជាច្រើនដែលបានរាយការណ៍អំពីការរាលដាលបានបាត់ខ្លួន ហើយអ្នកខ្លះត្រូវជាប់ពន្ធនាគារ» ។ របាយការណ៍ AI និយាយ ។

នៅមានទៀត ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថា ប្រទេសជាច្រើនដូចជា អារ៉ាប់ប៊ីសាអូឌីត ប្រទេសអារ៉ាប់រួម និងប្រទេសហុងគ្រី បានបំបិទមាត់អ្នករិះគន់ ដោយបានលើកឧទាហរណ៍ពីការប្រើប្រាស់កម្លាំងរបស់អាជ្ញាធរក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ានៅប្រេស៊ីល និងនីហ្សេរីយ៉ា កាលពីឆ្នាំកន្លងមក ។ ក្រៅពីនេះក៏បញ្ជាក់ផងដែរថា ក្នុងអំឡុងពេលឆ្លងរាលដាល ស្ត្រីនិងជនអន្តោប្រវេសន៍ ត្រូវបានជំរុញកាន់តែខ្លាំងឡើងដើម្បីក្លាយជាជនជាតិភាគតិចនៅក្នុងសង្គម ៕

 

រូបថត HAZEM BADER / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម