ទុក្ខជាន់ទុក្ខ... អូស្ត្រាលីជួបវិបត្តិទឹកជំនន់ផង កូវីដ-១៩ ផង

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី22 ខែមិីនា ឆ្នាំ2021 ម៉ោង 1:48 នាទី ល្ងាច

 

ព័ត៌មានទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី ២២ មីនានេះ ក្រុមសង្គ្រោះនៃរដ្ឋញូវសៅវែល ដែលជារដ្ឋមានប្រជាជនរស់​នៅច្រើនបំផុត និងស្ថិតនៅភាគខាងកើតប្រទេស បានចេញសេចក្តីថ្លែងការណ៍ពីម្សិលមិញ (២១ មីនា)ថា ចាប់តាំងពីសប្តាហ៍កន្លងមក បានជម្លៀសប្រជាជនចេញពីតំបន់លិចលង់ និងបណ្តោយច្រាំងចំនួន ២.០០០ នាក់ ដែលទឹកជំនន់លើកនេះអាក្រក់បំផុត តាំងពីឆ្នាំ ១៩៦១ ។

តំបន់ញូវសៅវែលនេះបានប្រឈមនឹងទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលមានឥទ្ធិពលពីព្យុះរដូវក្តៅក្នុងសប្តាហ៍នេះ ហើយខាងឧតុនិយមបានព្រមាននឹងមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋឃ្វីនលែន ភាគខាងជើងនៃរដ្ឋញូវសៅវែល ។

រយៈពេល ៦ ថ្ងៃចុងក្រោយ ភូមិភាគខាងជើងរដ្ឋញូវសៅវែលមានប្រិមាណទឹកភ្លៀងប្រមាណ ៩០០ មីល្លិម៉ែត្រ ។ ចំណែកបរិមាណទឹកភ្លៀងនៅទីក្រុងស៊ីដនី ដោយឡែកកាលពីថ្ងៃអាទិត្យកន្លងមកមានកម្ពស់ ១១១ មិល្លិម៉ែត្រ ៕

រូបភាពពី REUTERS, AP

ដោយ ចាន់ធឿន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម