សម្តេចនាយករដ្ឋមន្ត្រី ណែនាំឲ្យវាយរគាំង ជួង ទូងស្គរ គ្រប់វត្ត មួយថ្ងៃ ៥ដង ព្រមគ្នាដើម្បីរំឭក...

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែមិីនា ឆ្នាំ2021 ម៉ោង 10:01 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ (២៣ មីនា) ស្នើឱ្យគ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេស ទូងស្គរ រគាំង វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ ពីវិធានការ«៣ ការពារ និង ៣កុំ» ប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

ទូងលើកទី ១ ម៉ោង ៥ ភ្លឺ, លើកទី ២ ម៉ោង ១១, លើកទី ៣ ម៉ោង ១៤.០០ រសៀល, លើកទី ៤ ម៉ោង ១៧.០០ និង លើកទី ៥ ម៉ោង ២០.០០ នាទីយប់ ។ សម្តេចនាយករដ្ឋមន្ត្រីចេញការណែនាំនេះ ដើម្បីជាការដាស់តឿនរំឭកដល់ប្រាពលរដ្ឋកម្ពុជា ឲ្យបង្កើនការប្រុងប្រយត្ន និងនឹកឃើញពាក្យស្លោក «៣ការ និង ៣កុំ» ។

ដូច្នេះ សូមព្រះចៅអធិការវត្ត ព្រះថេរានុថេរៈ សាមណេរ គ្រប់វត្តអារាម នៅទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយ និងដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការពារមេរោគដ៏សាហាវនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម