អ្នកតវ៉ានៅមីយ៉ាន់ម៉ា ស្លាប់ ៣២០ នាក់ហើយ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី27 ខែមិីនា ឆ្នាំ2021 ម៉ោង 11:09 នាទី ព្រឹក

វិទ្យុនិងទូរទស្សន៍ជាតិភូមា (MRTV) បានរាយការណ៍នៅថ្ងៃទី ២៦ ខែមីនាថា«អ្នកគួរតែយល់ថាអ្នកអាចប្រឈមមុខនឹងហានិភ័យនៃការបាញ់ចំក្បាលឬខ្នង» ។  ការព្រមានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកើតឡើងក្នុងបរិបទសមាគមទ្រទ្រង់អ្នកទោសនយោបាយនិយាយថា យ៉ាងហោចណាស់មានមនុស្ស ៣២០ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាចាប់តាំងពីរដ្ឋប្រហារ ១ កុម្ភៈ។

បាតុករ ៣ នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅថ្ងៃទី ២៦ ខែមីនា។  សាក្សីម្នាក់នៅទីក្រុង Myeik ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា«មនុស្សពីរនាក់បានស្លាប់ដោយគ្រាប់កាំភ្លើងបាញ់ចំក្បាល ។  សាក្សីបានប្រាប់រ៉យទ័រថា «យើងមិនអាចទាញយកសាកសពទីបីបានទេ ពីព្រោះកម្លាំងសន្តិសុខជាច្រើននៅទីនោះ» និងមនុស្សមួយចំនួនបានរងរបួស។

ការតវ៉ាបានបន្តផ្ទុះឡើងនៅពាសពេញប្រទេសមីយ៉ាន់ម៉ានៅយប់ថ្ងៃទី ២៥ និង ២៦ មីនា ជាពិសេសនៅចំណុចក្តៅដូច​ជាម៉ាន់ដាណាន់ ការ៉ែន និងជិន  មនុស្សជិត ៣.០០០ នាក់ត្រូវបានចាប់ខ្លួន ពីបទចោទប្រកាន់ ឬផ្តន្ទាទោស។ រដ្ឋាភិបាល​យោធានៅសប្តាហ៍នេះ បានដោះលែងអ្នកតវ៉ាជាង ៦០០ នាក់  ប្រទេសជាច្រើនបានអំពាវនាវឱ្យកងទ័ព​មីយ៉ាន់ម៉ាដោះលែងមន្រ្តីប្រជាធិបតេយ្យ បញ្ឈប់អំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ  ដើម្បីដាក់សម្ពាធលើអាជ្ញាធរយោធាពីប្រទេសនានា រួមមាន សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបបានដាក់​ទណ្ឌកម្មលើឧត្តមសេនីយ៍ មីន អងឡាយ និងធុរកិច្ចមីយ៉ាន់ម៉ាដែលផ្តល់ផលប្រយោជន៍ដល់យោធា៕

 ប្រភព The Reuters

ដោយ សុកាន

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម