កងកម្លាំងការៀង បាញ់ធ្លាក់ហេលីកុបទ័ររបស់កងទ័ពមីយ៉ាន់ម៉ាធ្លាក់ និងចាប់...

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី30 ខែមិីនា ឆ្នាំ2021 ម៉ោង 8:18 នាទី ល្ងាច

ព័ត៌មានថា មេដឹកនាំជាន់ខ្ពសរបស់របស់កងកម្លាំងការៀងឯករាជ្យ (KNU =Karen National Union) ឲ្យដឹងថា កាល ពីថ្ងៃទី ២៩ មីនា ទាហាន KNU បានបាញ់ហេលីកុបទ័ររបស់ទាហានមីយ៉ាន់ម៉ាធ្លាក់ ១ គ្រឿង និងចាប់ពីឡុត រួមទាំងទាហាន ៨ នាក់ ។

តាមព័ត៌មានពីសារព័ត៌មានថៃ SSA Shan State Army ឲ្យដឹងថា ក្នុងតំបន់ KNU នៅមានការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដោយកងទ័ពអាកាសរបស់មីយ៉ាន់ម៉ាវាយប្រហារតាមផ្លូវអាកាស ទៅលើភូមិអ្នកស្រុកជនជាតិការៀង បណ្តាលឲ្យស្លាប់រាប់រយនាក់ ។

នៅថ្ងៃទី ៣០ មីនា ជនជាតិការៀងប្រមាណ ២០០០ នាក់បានជម្លៀសខ្លួនចូលទឹកដីថៃ ក្នុងខេត្តមេហងសន មានទាំងអ្នករបួសផងដែរ ។

ស្ថានការណ៍នៅក្នុងមីយ៉ាន់ម៉ា នាទីក្រុងយ៉ាំងហ្គោន ម៉ាន់ថាលេយ៍ ។ល។ កំពុងកញ្ជ្រោលខ្លាំងសម្បើម ដែលកម្លាំងប៉ូលិស ទាហាន មីយ៉ាន់ម៉ា ប៉ះទង្គិចជាមួយអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ រហូតមកទល់នឹងពេលនេះមានអ្នកស្លាប់ជាង ៥០០ នាក់ហើយ ៕

ប្រភព naewna

ដោយ ពិសិទ្ធ

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម