សារសម្តេចតេជោបន្ទាន់ ឲ្យរៀបចំចាក់វ៉ាក់សាំងអ្នកលក់ដូរតាមផ្សារ តាក់ស៊ី កង់បី...

ព័ត៌មានសង្គមថ្ងៃសុក្រ ទី02 ខែមេសា ឆ្នាំ2021 ម៉ោង 4:28 នាទី ល្ងាច

 

នៅថ្ងៃទី ២ មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេស និងជាបន្ទាន់ ដោយជំរុញ​ឱ្យលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការចំពោះកិច្ច និង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រមូលបញ្ជីឈ្មោះ ​និងរៀបចំទីតាំង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកផ្សារ លក់ដូរ (លក់ត្រី បន្លែ អ្នករកស៊ីដែលមានការប៉ះពាល់) អ្នកយាមផ្សារ ធ្វើដំណើរដឹកជញ្ជូន ឬក៏ការទិញអនឡាញ ពីផ្ទះមួយ ពីហាងមួយទៅផ្ទះមួយ អ្នកកង់បី អ្នករត់តាក់ស៊ី ដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ឲ្យបានឆាប់រហ័ស។

សម្តេចមានប្រសាសន៍ថា យើងចាក់បន្ថែម យ៉ាងហោចណាស់បាន ២០ ម៉ឺននាក់នៅទីក្រុងភ្នំពេញ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

សម្តេចបានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាមដែលឆាប់ទទួល រវាងដូសទីមួយ និងដូសទីពីរ កូនសម្តេចទាំងអស់សុទ្ធតែចាក់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ មានតែសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចាក់អេស្ត្រា សេណេកា ដោយសារកត្តាអាយុ បើគេមិនហាមឃាត់ទៅលើអាយុទេ សម្តេចនឹងចាក់ស៊ីណូងវ៉ាក់ ឬស៊ីណូហ្វាមដែរហើយ ព្រោះងាយឲ្យទទួលនូវ ដូសទី១ និងដូសទី ២ ចំណែកសេណេកាត្រូវចន្លោះពី ៨ សប្តាហ៍ ទៅ ១២ សប្តាហ៍ ទើបមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម