ថ្នាក់ក្រោមល្មើសវិធានការកូវីដ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន សុំទោសប្រជាជន និងមិនយកប្រាក់ខែ ២ ខែ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី02 ខែមេសា ឆ្នាំ2021 ម៉ោង 9:19 នាទី ល្ងាច

រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន បានសុំទោសប្រជាជនខ្លួន និងប្រកាសមិនយកប្រាក់ខែ ២ ខែ ដើម្បីសម្តែងការទទួលខុសត្រូវពីហេតុការណ៍មន្ត្រីក្រោមឱវាទ ចាត់ពិធីជប់លៀងក្នុងក្រសួង ល្មើសនឹងវិធានការគ្រប់គ្រងកូវីដ-១៩ ។

លោក ណូរិហ៊ិសៈ ថាមុរៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន បានថ្លែងសុំទោសចំពោះករណីមន្ត្រីក្រសួងចំនួន ២៣ នាក់ បានកក់ហាងនោះពីម៉ោង ៧.៤៥នាទី រហូតដល់យប់កណ្តាលអធ្រាត្រកាលពីចុងខែមីនាកន្លងទៅ ទោះជារដ្ឋាភិបាលអំពាវនាវអំពីវិធានការការពារជំងឺកូវីដ-១៩ រាតត្បាតក៏ដោយ ប៉ុន្តែមន្ត្រីទាំងនោះ នៅតែប្រព្រឹត្តល្មើសកំហុសរបស់ក្រសួងខ្លួន ។

ពិធីជប់លៀងនោះ ប្រព្រឹត្តទៅនៅក្នុងហាងមួយក្នុងទីក្រុងតូក្យូ ដែលមានអ្នកចូលរួម ២៣ នាក់ ដែលចាត់ទុកថា ការប្រព្រឹត្តរបស់មន្ត្រីទាំងនោះជាការក្បត់សេចក្តីទុកចិត្តរបស់ប្រជាជន ។

ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា រដ្ឋមន្រ្តីនឹងមិនទទួលបានសំណងសម្រាប់មុខតំណែងជារដ្ឋមន្រ្តីក្នុងរយៈពេលពីរខែដើម្បីបង្ហាញពីការទទួលខុសត្រូវដែលក្រសួងបានរំលោភ ។ ចំណែកមន្ត្រីល្មើសទាំងនោះជាប្រធានមន្ទីរសុខាភិបាល និងវ័យចំណាស់នៃក្រសួង នឹងត្រូវដកចេញពីពីតំណែង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម