រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងទៅចិន ស្វាគមន៍គ្នាដោយពាក់ម៉ាស

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី05 ខែមេសា ឆ្នាំ2021 ម៉ោង 12:36 នាទី ល្ងាច

ពីទីក្រុងសៀមើន ប្រទេសចិន នៅថ្ងៃទី ៣ មេសានេះ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក ហ្វាង អ៊ី បានទទួលស្វាគមន៍លោក ចង វី-យ៉ុង រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ ក្រោយលោក ចង ឡើងជារដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង ។

លោក ចង វី-យ៉ុង បានពោលថា កូរ៉េខាងត្បូង និងចិនមានគោលដៅរួមពាក់ព័ន្ធនឹងស្ថានការណ៍នៅឧបទ្វីបកូរ៉េ នោះគឺការបង្កើតសន្តិភាព និងធ្វើឲ្យតំបន់នេះក្លាយជាតំបន់មានសុវ​ត្ថិភាពអាវុធនុយក្លេអ៊ែរ ព្រមទាំងបានអញ្ជើញប្រធានាធិបតី ហ្ស៊ី ជិនពីង ទៅទស្សនកិច្ចជាផ្លូវការ ក្រោយវិបត្តិកូវីដ-១៩ បានល្អឡើង ។

លោក ហ្វាង អ៊ី បាននិយាយថា ប្រទេសចិននិងកូរ៉េខាងត្បូង ឯកភាពគ្នាធ្វើឱ្យប្រសើរឡើងនូវយន្តការសហប្រតិបត្តិការការទូត ក្នុងការដោះស្រាយវិវាទ និងបញ្ហានានាដែលទាក់ទងនឹងស្ថានការណ៍នៅឧបទ្វីបកូរ៉េ ។

ទោះយ៉ាងណាក៏ដោយ ត្រូវបានគេកត់សម្គាល់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីក្រុងសៀមើន ដែលនៅជិតកោះ​តៃវ៉ាន់ ដែលបញ្ជាក់អំពីសហរដ្ឋអាមេរិក និងរដ្ឋាភិបាលតៃប៉ិ រួមទាំងជប៉ុនផង នេះក៏ព្រោះតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីន​តោននិងកោះតៃវ៉ាន់បានបង្កើនទំនាក់ទំនងរបស់ពួកគេជាប្រចាំ ចាប់តាំងពីការឡើងកាន់អំណាចរបស់ប្រធានា ធិបតី ដូណាល់ ត្រាំ ។

លើសពីនេះទៅទៀត នៅមុនមួយថ្ងៃនៃកិច្ចប្រជុំ លោក ជេក សាល់លីវែន(Jake Sullivan) ទីប្រឹក្សានយោបាយសន្តិសុខជាតិអាមេរិក បានរៀបចំកិច្ចប្រជុំជាមួយទីប្រឹក្សាគោលនយោបាយសន្តិសុខនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៅរាជបណ្ឌិតសភាកងទ័ពជើងទឹក នៅអានីផូលីស រដ្ឋម៉ារីលែន ដែលការពិគ្រោះយោបល់ត្រីភាគីនេះមានការព្រួយបារម្ភទាំងកូរ៉េខាងជើង និងចិន ៕

រូបភាពរបស់ AP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម