សាលារៀន ៦ ក្រសួងផ្អាកបណ្តោះអាសន្ន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:02 នាទី ល្ងាច

 

នៅថ្ងៃអាទិត្យ ទី ២១ ខែកុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការ ជាបណ្ដោះអាសន្ន នូវសាលារៀនចំនួន ៦ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ រហូតដល់មានការជូនដំណឹងជាថ្មី ។

សាលាទាំងនោះរួមមាន អនុវិទ្យាល័យឫស្សីជ្រោយ, សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល, សាលាបឋមសិក្សាកូលាបទី១ និង សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ ។

ក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គ្រឹះស្ថានសិក្សាដែលផ្អាកទាំងនេះ ត្រូវដំណើរការ និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ហើយបានណែនាំដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ រួមសិស្សខ្លួនឯង ឲ្យតាមដានសុខភាពផ្ទាល់ខ្លួន បើមានការសង្ស័យ សូមប្រញាប់ទាក់ទងសេវាជូនក្រសួងសុខាភិបាល ៕

អត្ថបទ Bong Rith Kh


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម