វ៉ាក់សាំង Sinovac ចំនួន ៥០ ម៉ឺនដូស នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី ៨ ខែមិថុនានេះ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែមិថុនា ឆ្នាំ2021 ម៉ោង 1:10 នាទី ល្ងាច

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃ អង្គារ ទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac) របស់ចិនចំនួន ៥០ ម៉ឺនដូស ក្នុងចំណោម ៤ លាន ៥ សែនដូស ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងពិសេសកន្លងមកថា «យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមាន ៤,៥ លានដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ នេះ​ ។

សម្តេចតេជោ បញ្ជាក់ទៀតថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ នៅចុងឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយ៉ាងយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា ។

នេះជាការយកចិត្តទុកដាក់ខ្ពស់ និងរវៀសរវៃរបស់អ្នកដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល តែងមានពន្លឺចក្ខុវិស័យ ដើរមុនសភាពការណ៍ជានិច្ច ក្នុងស្មារតីការពារជីវិតប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្មានការរើស អើង ។ កម្ពុជាតូច តែបេះដូងធំ!

អត្ថបទ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម