អាមេរិកបើកភ្លើងខៀវឲ្យ «មនុស្សដែលចាក់វ៉ាក់សាំងគ្រប់ដូស» មិនបាច់ពាក់ម៉ាសនៅខាងក្រៅបាន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 2:54 នាទី ល្ងាច

 

នៅថ្ងៃទី ២៨ មេសានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការរោគសហរដ្ឋអាមេរិក(CDC) បានបានចេញសេចក្តីណែនាំថ្មីសម្រាប់ជនជាតិអាមេរិកដែលត្រូវបានចាក់វ៉ាក់សាំងរួច ២ ដូសរួច មិនចាំបាច់ពាក់ម៉ាសទេ ។

មជ្ឈមណ្ឌលបាននិយាយថា អ្នកដែលទទួលការចាក់វ៉ាក់សាំងគ្រប់ដូសអាចចូលរួមក្នុងសកម្មភាពក្រៅ និងកម្សាន្តដោយមិនពាក់ម៉ាស់ ជួបគ្នាជាក្រុមតូចៗជាមួយមនុស្សដែលបានចាក់វ៉ាក់សាំងគ្រប់ដូសដូចគ្នា ឬលាយបញ្ចូលគ្នារវាងក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញហើយ និងមិនទាន់បានចាក់វ៉ាក់សាំង រួមទាំងការញ៉ាំអាហារជាមួយមិត្តភក្តិដោយមិនចាំបាច់ពាក់ម៉ាស ។

អ្នកដែលត្រូវបានទទួលវ៉ាក់សាំងពេញលេញ មិនចាំបាច់ត្រូវបានធ្វើតេស្តរកមើលមេរោគវីរុសនេះ (COVID-19) មុនពេល ឬក្រោយពីធ្វើដំណើរក្នុងសហរដ្ឋអាមេរិក ហើយមិនចាំបាច់កាក់ខ្លួនក្រោយធ្វើដំណើរ លើសពីនេះទៀតមិនចាំបាច់ត្រួតពិនិត្យមុនពេលធ្វើដំណើរទៅបរទេស ហើយមិនបាច់ឃុំខ្លួនបន្ទាប់ពីវិលត្រឡប់មកសហរដ្ឋអាមេរិកវិញដូចគ្នា ។

មជ្ឈមណ្ឌលនេះកំណត់នូវ«ការចាក់វ៉ាក់សាំងគ្រប់ដូស» មិនថារយៈពេល ២ សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងPfizer / BioNTech ឬមូដឺណា(Moderna) ដូសទី ២ ឬ ២ សប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំង Johnson and Johnson ១ដូស ។

នាយកមជ្ឈមណ្ឌលលោកRochelle Valensky មានប្រសាសន៍ថា«នេះគឺជាថ្ងៃមួយទៀតដែលយើងអាចវិលមករកសភាពធម្មតាវិញ»។

ព័ត៌មានរបស់មជ្ឈមណ្ឌលបាននិយាយទៀតថា សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងប្រហែល ២៣២ លានដូសមកទល់ថ្ងៃអង្គារទី ២៧ មេសា ក្នុងចំនួន ២៩៧ លានដូសដែលត្រូវបានបម្រុងទុកនៅទូទាំងប្រទេស ។ បច្ចុប្បន្នមានប្រជាជន ៩៦ លាននាក់បានចាក់វ៉ាក់សាំងបានគ្រប់ដូស ឬប្រមាណ ២៩,១% នៃចំនួនប្រជាជនសរុប ៕

ប្រភព naewna

បកប្រែដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម