ដំណឹងថ្មីៗ ក្តៅៗ បិទស្ពានព្រះមុនីវង្សចាស់រយៈពេល ៣ ថ្ងៃ!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី08 ខែមេសា ឆ្នាំ2021 ម៉ោង 11:15 នាទី ព្រឹក

រូបថតឯកសារចាស់ ពេលជួសជុលស្ពានព្រះមុនីវង្សចាស់

ដោយសារស្ពានព្រះមុនីវង្សចាស់ត្រូវកាយបកកៅស៊ូចាស់ចេញ អ៊ុតកៅស៊ូថ្មីឡើងវិញ ដែលការងារនេះ​ចាំបាច់ត្រូវបិទ​ចរាចរ លើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសា​ដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។

សេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីសំណូមពរបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តដោយត្រូវពង្វាងចរាចរមកស្ពានព្រះមុនីវង្សថ្មី ដែលស្ពានព្រះមុនីវង្សថ្មីនេះ នឹងដាក់ឱ្យធ្វើចរាចរទាំង«ពីរទិស»ជាបណ្តោះអាសន្ន។

រដ្ឋបាលរាជធានីភ្នំពេញ​​ក៏សូមអំពាវ​នាវផងដែរ ចំពោះប្រជាពលរដ្ឋដែលធ្វើចរាចរលើផ្លូវជាតិលេខ១ អាចពង្វាង​ចរាចរទៅផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅទីតាំងការដ្ឋានខាងលើផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម