ច្បាស់ហើយ អ្នកចាក់វ៉ាក់សាំងរួច ត្រូវតមអ្វីខ្លះ ចូរអនុវត្តតាមលោកជំទាវ ឱ វណ្ណឌីន

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី08 ខែមេសា ឆ្នាំ2021 ម៉ោង 8:23 នាទី ល្ងាច

Admin: សូរ្យរិទ្ធ៖

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី ៦ មេសា បានប្រាប់លម្អិតនៅក្នុងឃ្លីបវីដេអូមួយរបស់ ទ.ទ.ក. ស្តីពីការតមចំណីអាហារ ក្រោយចាក់វ៉ាក់សាំងដូសទី១ និង ដូសទី ២ ហើយ ។ ការតមនោះ លោកជំទាវមានប្រសាសន៍ច្បាស់ដូចខាងក្រោម​៖

ទី១. គ្រឿងភេសជ្ជៈស្រវឹង ៖ មុនចាក់ ២-៣ ថ្ងៃនៃដូសទីមួយត្រូវតម ក្រោយដូសទីពីរ ក៏ត្រូវតមយ៉ាងតិច ២ទៅ ៣​សប្តាហ៍ទៀត ដើម្បីទុកពេលឲ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយវ៉ាក់សាំង ទុកឲ្យវ៉ាក់សាំងធ្វើការនៅក្នុងខ្លួនរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្ខសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩ ។

ទី២. គ្រឿងហិរ ៖ បើហិរបន្តិចបន្តួចអត់បញ្ហាអ្វីទេ តែកុំឲ្យហិរខ្លាំង សូមបន្ថយទៅ នៅក្នុងអំឡុងពេលទុកឲ្យសរីរាង្គទទួលយក និងឆ្លើយតបនឹងវ៉ាក់សាំងនេះឲ្យបានល្អប្រសើរ ។

ទី៣. អាហារគ្រឿងសមុទ្រ ៖ តមសម្រាប់តែអ្នកធ្លាប់មានប្រតិកម្មជាមួយគ្រឿងសមុទ្រ ព្រោះកន្លងមកនេះ អ្នកខ្លះអាលាក់ហ្ស៊ីជាមួយនឹងគ្រឿងសមុទ្រ នៅពេលគាត់ចាក់វ៉ាក់សាំងហើយ ហើយទៅពិសាគ្រឿងសមុទ្រ អ៊ីចឹងធ្វើឲ្យគាត់មានប្រតិកម្មហើយ នៅពេលប្រតិកម្ម គាត់មិនថាគ្រឿងសមុទ្រ បែរជាថាមកពីវ៉ាក់សាំង ដូច្នេះអ្នកដែលដឹងខ្លួនឯងថាអាលាក់ហ្ស៊ីជាមួយគ្រឿងសមុទ្រ គឺចាំបាច់ត្រូវតមហើយ ដែលបញ្ហានេះអាចធ្វើឲ្យមានការភាន់ច្រឡំ ប៉ះពាល់ទៅលើសុខភាពរបស់យើង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម