វ៉ាក់សាំង Johnson & Johnson កំពូលលក់ដាច់ ក្នុងត្រីមាសដំបូងបាន...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី22 ខែមេសា ឆ្នាំ2021 ម៉ោង 12:20 នាទី ល្ងាច

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ក្រុមហ៊ុនឱសថចនសាន់និងចនសាន់ (Johnson & Johnson ឬ J&J) បានលក់ដាច់វ៉ាក់សាំងការពារកូវីដ-១៩ នូវទឹកប្រាក់ ១០០ លានដុល្លារអាមេរិក ហើយក្រុមហ៊ុនបានចំណូលសរុប ២២,៣ ម៉ឺនលានដុល្លារ កើនឡើង ៧,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រួមទាំងរាប់បញ្ចូលទាំងថ្នាំពេទ្យផ្សេងៗទៀត បានប្រាក់ចំណូលចំនួន ១២,២ ម៉ឺនលានដុល្លារ កើនឡើង ៩,៦ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ទោះយ៉ាងណាក៏ដោយ អាជីវកម្មទំនិញបរិភោគ ដូចជា យីហោថែរក្សាស្បែក Neutrogena និង Listerine mouthwash រកប្រាក់ចំណូលបានចំនួន ៣,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ទន្ទឹមនឹងនេះអាជីវកម្មផលិតឧបករណ៍វេជ្ជសាស្ត្ររកចំណូលបាន ៦.៥៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៩% បន្ទាប់ពីស្ថានការណ៍បានចាប់ផ្តើមវិលមករកភាពប្រក្រតីវិញ ខុសគ្នាពីការផ្ទុះឡើងនៃជំងឺកាលពីឆ្នាំមុន ។

វ៉ាក់សាំង Johnson & Johnson ខុសពីវ៉ាក់សាំងដទៃទៀតដូចជា Pfizer, Moderna និង AstraZeneca  ដោយសារវាជាវ៉ាក់សាំងដែលចាក់តែមួយដូសប៉ុនណោះក្នុងមនុស្សម្នាក់ ។

ទោះយ៉ាងណា វ៉ាក់សាំងនេះត្រូវបានផ្អាកនៅសហរដ្ឋអាមេរិក នៅពេលកំពុងត្រួតពិនិត្យដែលមានអ្នកជំងឺមាន«ឈាមកក» និងមានរោគសញ្ញាធ្ងន់ធ្ងរចំពោះមនុស្សទាំង ៦ នាក់បន្ទាប់ពីចាក់វ៉ាក់សាំងនេះ ៕

ប្រែសម្រួលពីវេបសាយ prachachat

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម