ប្រទេសបិតាសិទ្ធិមនុស្សមានរឿងនៅមិនស្ងប់! ជនឧក្រិដ្ឋសម្រុកចូលអគាររដ្ឋសភាសហរដ្ឋអាមេរិក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី03 ខែមេសា ឆ្នាំ2021 ម៉ោង 5:33 នាទី ល្ងាច

មានកើតហេតុវាយប្រហារអគាររដ្ឋសភាសហរដ្ឋអាមេរិក (វិមានកាពីតូល) ដោយរថយន្តបើកបំបុករនាំង រួចចុះពីលើរថយន្ត ដៃមានកាន់កាំបិត បានរត់សំដៅទៅចាក់មន្រ្តីប៉ូលីសម្នាក់ស្លាប់ និងរបួសម្នាក់ ជនឧក្រិដ្ឋបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអនុវត្តច្បាប់កំពូល ដែលទទួលបន្ទុកការស៊ើបអង្កេតថា ជនដៃដល់មានឈ្មោះ ណូអេស ហ្គ្រីន ភេទប្រុសអាយុ ២៥ ឆ្នាំមកពីរដ្ឋឥណ្ឌាណា (Indiana) ភាគកណ្តាលប្រទេស ដែលក្រោយមកត្រូវបានបាញ់សម្លាប់ដោយប៉ូលីស ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

ស្ថានីយ៍ទូរទស្សន៍ MSNBC រាយការណ៍ថា ហ្គ្រីន គឺជាអ្នកដើរតាមជនជាតិអ៊ីស្លាម (Nation of Islam) ឬក្រុមសកម្មជននយោបាយខាងសាសនា និងនយោបាយ ដោយដកស្រង់ខ្លឹមសារហ្វេសប៊ុកដែលគាត់គិតថាជាមុខតំណែងមន្ត្រី តែនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យនៅឡើយទេ ។

ប្រធានស្តីទីប៉ូលីសប្រចាំសភាអាមេរិក យូហ្គាណាន់ ភីតមេន បាននិយាយថា មន្រ្តីដែលបានស្លាប់គឺលោក វីលៀម ប៊ីលី អ៊ីវ៉ាន (William Billy Evans) ដែលធ្វើការអស់រយៈពេល ១៨ ឆ្នាំ។ ការសម្រុកចូលវិមានកាពីតូលលើកនេះ លោក ភីតមេន បានលើកហេតុផលថា គឺជាគោលដៅបង្កចលាចលហិង្សា ។

នេះជាហេតុការណ៍កើតឡើងលើកទី ២ មក ដែលប៉ូលិសរដ្ឋសភាបាត់បង់ជីវិតក្នុងពេលប្រតិបត្តិការ ដោយមុននេះមន្ត្រីតម្រួតរដ្ឋសភាថា លោក ប្រាយអាន់ ស៊ិកនិក (Brian D. Sicknick) បានស្លាប់ក្នុងពេលប្រតិបត្តិការក្នុងហេតុការណ៍តវ៉ាសម្រុកចូលះគាររដ្ឋសភាកាលពីថ្ងៃទី ៦ ខែមករា ៕

ពីស៊ិនហួ xinhuathai.com

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម