មីយ៉ាន់ម៉ាធ្ងន់ធ្ងរទៅៗ ឈាមដាបក្រាលលើថ្នល់ អ្នកតវ៉ាស្លាប់កើនដល់ ២៣២ នាក់ ឥណ្ឌូនេស៊ីអំពាវនាវឲ្យបញ្ឈប់ហិង្សា

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី19 ខែមិីនា ឆ្នាំ2021 ម៉ោង 8:57 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

វេបសាយ Thairath របស់ថៃ យោងតាមទីភ្នាក់ងារ REUTERS ចេញផ្សាយនៅវេលាម៉ោង ១៧.០២ នាទី ថ្ងៃទី ១៩ មីនានេះថា ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា កាន់តែធ្ងន់ធ្ងរហើយ ដោយតម្រួត-យោធាបាញ់អ្នកតវ៉ានៅថ្ងៃនេះស្លាប់ ៨ នាក់ សរុបទាំងអស់ ២៣២ នាក់ហើយ ។

ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យមីយ៉ាន់ម៉ាស្តារប្រជាធិបតេយ្យឡើងវិញ និងបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយត្រៀមទាក់ទងទៅប្រទេសប៊្រុយណេ ដែលជាប្រធានអាស៊ានប្រចាំឆ្នាំនេះ ឲ្យចាត់ការប្រជុំថ្នាក់កំពូលជាបន្ទាន់ ដើម្បីពិភាក្សាពីវិបត្តិមីយ៉ាន់ម៉ា ។

ប្រទេសប៊ុ្រយណេមិនទាន់មានប្រតិកម្មជាផ្លូវការ ចំពោះការអំពាវនាវរបស់ឥណ្ឌូនេស៊ីនៅឡើយទេ ។ កាលពីដើមខែ មានការប្រជុំថ្នាក់ការបរទេសអាស៊ានតាមវីដេអូខល ប៉ុន្តែគ្មានមតិជាឯកច្ឆន្ទជាផ្លូវការយកជាបានការឡើយ ដោយមានត្រឹមតែប្រទេសឥណ្ឌូនេស៊ី ហ្វីឡីពីន ម៉ាឡេស៊ី និងសិង្ហបុរី ប៉ុនណោះ ប៉ុន្តែកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កម្ពុជាចង់សម្របសម្រួលវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា ។ ឥណ្ឌូនេស៊ីក៏បានឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកត្រូវឃុំឃាំង តាំងពីថ្ងៃទី ១ កុម្ភៈមកផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម