ថៃចាប់ផ្តើមលេងធម៌ក្តៅជាថ្មីជាមួយនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកន្លងមកហាក់មិនសូវជាតឹងរឹង ទើបមានជម្លោះព្រំដែនជាមួយកម្ពុជា ពួកគេមានវិធានការគួរឲ្យភ្ញាក់ផ្អើល ។
កាលពីថ្ងៃទី១៣ ខែមិថុនា សេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថា មន្ត្រីសមត្ថកិច្ចថៃជាង ២៥០នាក់ បានឆ្មក់ចុះចាប់ខ្លួនពលករបរទេសខុសច្បាប់ទាំងកណ្តាលយប់ នៅផ្សារបាងយ៉ៃ ខេត្តនន្ទបុរី ។ ក្នុងនេះជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន 20 នាក់ (មិនមានកម្ពុជា) ក្នុងចំណោមជាង 400 នាក់ ដែលបានចូលប្រទេសដោយខុសច្បាប់ ។
ការត្រួតពិនិត្យបានរកឃើញថា ផ្សារបាងយ៉ៃ ជាផ្សារលក់ដុំសាច់សត្វ គ្រឿងសមុទ្រ បន្លែស្រស់ ផ្លែឈើ ផ្កា បង្អែម អាហារស្ងួត និងគ្រឿងទេស។ មានហាងជាង 500 បើកបម្រើពីម៉ោង 10:00 យប់ដល់ម៉ោង 10:00 ព្រឹកក ដោយមានពលករបរទេសជាច្រើនមកធ្វើការ និងរស់នៅទីនេះ ភាគច្រើនជាជនជាតិឡាវ ខ្មែរ និងវៀតណាម។ ក្នុងពេលចុះត្រួតពិនិត្យនេះ មន្ត្រីបានពិនិត្យឯកសារប័ណ្ណការងាររបស់ពលករបរទេសជាង ៤០០នាក់ ។
ដំបូងគេរកឃើញពលករបរទេសខុសច្បាប់ ២០នាក់ ក្នុងនោះមានជនជាតិវៀតណាម ១នាក់ ជនជាតិឡាវ៤នាក់ និងជនជាតិមីយ៉ាន់ម៉ា ១៥នាក់។ ពលករបរទេសខុសច្បាប់ទាំងអស់ ត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាងយ៉ៃ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ មុននឹងបញ្ជូនបន្តទៅនគរបាលអន្តោប្រវេសន៍ខេត្តនន្ទបុរី ដើម្បីបន្តនីតិវិធី និងបណ្តេញពួកគេចេញពីប្រទេស ។
Admin សូមផ្ញើការបារម្ភ និងផ្តាំទៅបងប្អូនពលករខ្មែរ ទោះមាន ឬគ្មានលិខិតអនុញ្ញាតក៏ដោយ ចូរត្រឡប់មកប្រទេស កំណើតយើង តាមសាររបស់សម្តេចតេជោ ដែលបង្ហោះសារនាព្រឹកថ្ងៃទី ១៣ មិថុនា ថា ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន ៕
អត្ថបទ សូរ្យសែង