ថ្មីៗ ក្តៅៗ បងប្អូននៅតំបន់«លឿងទុំ» និង «លឿង» អាចបើកសេវាកម្មទំនិញម្ហូបអាហារបានហើយ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី02 ខែឩសភា ឆ្នាំ2021 ម៉ោង 1:24 នាទី ល្ងាច

 

ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ សាលារាជធានីភ្នំពេញអនុញ្ញាតនូវគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញម្ហូបអាហារ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃនៅតំបន់ «លឿងទុំ» និង «លឿង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបើកដំណើរការលក់ដូរតាមលំនៅដ្ឋាន និងមធ្យោបាយដឹកជញ្ជូនចាប់ពីម៉ោង ៣ ទៀបភ្លឺ ដល់ម៉ោង ២០.០០ នាទីយប់ជាកំហិត ។

អាជីវកម្មម្ហូបអាហារដែលអនុញ្ញាតក្នុងតំបន់ លឿងទុំ និង លឿង មានដូចជា ត្រីសាច់ ស៊ុត បន្លែ ផ្លែឈើ ។ល។ ការបើកអាជីវកម្មនេះ ក៏ត្រូវអនុវត្តតាមវិធានការរបស់ក្រសួសុខាភិបាលឲ្យបានម៉ឺងម៉ាត់ តួយ៉ាង ត្រូវពាក់ម៉ាស គម្លាតសង្គម និង សម្លាប់មេរោគ ពិសេសកុំភ្លេចវិធានការ«មាស» របស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ ៣កុំ» ៕

 

 

 ដោយ ចាន់ធឿន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម