នៅក្នុងបទបញ្ជាដំបូងនៃឆ្នាំ ២០២១ កងកម្លាំងប្រដាប់អាវុធត្រូវតែត្រៀមជើងព្រួលដើម្បីធ្វើសកម្មភាព «នៅពេលណាមួយ» នេះបទបញ្ជារបស់លោក ហ្ស៊ី ជិនពីង ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃទី ៤ ខែមករា លោក ហ្ស៊ី បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បី«ត្រៀមប្រយុទ្ធគ្រប់ពេលវេលា» ។
ប្រមុខគណៈកម្មាធិការយោធាកណ្តាលចិន (CMC) បាននិយាយថា PLA ចាំបាច់ត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធ «នៅពេលណាក៏បាន» ។ នេះគឺជាការបញ្ជាលើកដំបូងរបស់លោក ហ្ស៊ី វីរបុរសសម័យថ្មីរបស់ចិន ចំពោះកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ ២០២១ នេះបើយោងតាម SCMP ។
លោកក៏បានស្នើឱ្យ PLA «បង្កើនការប្រើបច្ចេកវិទ្យា» ជាសំខាន់ក្នុងការធ្វើសមយុទ្ធ និងដើម្បីរក្សាការវិវឌ្ឍន៍ចុងក្រោយបំផុតនៃយោធានិងបច្ចេកវិទ្យាខ្ពស់ ។ សកម្មភាពទាំងនេះរួមមានការប្រើប្រាស់កម្មវិធីអនុវត្តតាមកុំព្យូទ័រ និងការប្រយុទ្ធតាមអ៊ិនធរណេតក្នុងការសមយុទ្ធ ក៏ដូចជាពង្រីកឱកាសកាន់តែច្រើនសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងអ៊ិនធឺរណែតក្នុងការបណ្តុះបណ្តាល។
ការអះអាងរបស់លោក ហ្ស៊ី ទៅកាន់ PLA នៅឆ្នាំនេះ គឺខុសគ្នាពីការបញ្ជាកាលពីដើមឆ្នាំ ២០២០ នៅពេលដែលគាត់បានណែនាំកងកម្លាំងប្រដាប់អាវុធថា «គ្រប់គ្រងវិបត្តិនិងការពារសង្គ្រាម» ។
នៅឆ្នាំ ២០២០ ប្រទេសចិនត្រូវប្រឈមក្នុងការប្រយុទ្ធដ៏អាក្រក់បំផុតជាមួយប្រទេសឥណ្ឌា នៅតំបន់ព្រំដែនភាគនិរតី ដោយបានសម្លាប់ទាហានរាប់សិបនាក់ទាំងសងខាង ។
PLA នៅឆ្នាំ ២០២០ ក៏នឹងបង្កើនការហោះហើរ និងធ្វើសមយុទ្ធនៅតំបន់ក្បែរកោះតៃវ៉ាន់ ស្របពេលដែលភាពតានតឹងរវាងទីក្រុងប៉េកាំង និងអាមេរិក កាន់តែកើនឡើងដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនរួមទាំងសមុទ្រ។
អ្នកជំនាញខាងយោធាហុងកុងលោក Song Zhongping បាននិយាយថា បទបញ្ជាឆ្នាំ ២០២១ របស់លោក ហ្ស៊ី បង្ហាញថា មេដឹកដឹកនាំចិនចង់ចាត់វិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពនៃជ័យជម្នះនៅក្នុងសេណារីយ៉ូប្រឈមមុខ ។
Song បាននិយាយថា «តាមពិតប្រទេសចិនកំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃសង្គ្រាមដែលហាក់ដូចជាត្រូវបានគេសំដៅទៅលើបទបញ្ជារបស់លោក ហ្ស៊ី» ។
បកប្រែពី Theo SCMP
ដោយ សុកាន