កម្ពុជា-ចិន ធ្វើសមយុទ្ធយោធា «នាគមាស» ទាហានជាង២ពាន់នាក់ បំពាក់អាវុធបច្ចេកវិទ្យាខ្ពស់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី15 ខែឩសភា ឆ្នាំ2025 ម៉ោង 4:07 នាទី ល្ងាច

 

កាសែត The Straits Times បានរាយការណ៍នៅថ្ងៃទី ១៥ ឧសភាថា ចិន និងកម្ពុជា បានបើកសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មាន មានឈ្មោះថា «Golden Dragon (នាគមាស)» កាលនៅថ្ងៃទី ១៤ ខែឧសភា ដោយមានទាហានចិនជិត ៩០០ នាក់ និងទាហានកម្ពុជាជាង ១.៣០០ នាក់ចូលរួមនៅក្នុងសមយុទ្ធ ដែលបំពាក់ឧបករណ៍យោធាទំនើបៗរបស់ចិន រួមមានរថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ នាវាចម្បាំង និងយន្តហោះគ្មានមនុស្សបើក(ដ្រូន) ឈ្លបយកការណ៍ សុនខយន្ត ដែលនឹងសមយុទ្ធរហូតដល់ថ្ងៃទី 28 ខែឧសភា។

អ្នកនាំពាក្យយោធាកម្ពុជា (RCAF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធប្រចាំឆ្នាំនេះ នឹង«អភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងកងទ័ពប្រទេសទាំងពីរ ដែលមាន បុគ្គលិក និងឧបករណ៍ច្រើនជាងឆ្នាំមុន រួមទាំងការកសាងទំនុកចិត្តក្នុងចំណោមប្រទេសជាដៃគូ ពង្រីកឲ្យកាន់តែរឹងមាំ ទាំង​​ទំហំ ភាព​ជឿនលឿន​ខាង​បច្ចេកវិទ្យា និង​កម្លាំង​យោធា។

សមយុទ្ធនាគមាសលើកទី១ ត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៦។ នៅដើមឆ្នាំ២០១៧ កម្ពុជាបានលុបចោលសមយុទ្ធយោធារួមគ្នាជាមួយយោធាអាមេរិកហៅថា «ឆ្មាំអង្គរ» កាលពី ៧ឆ្នាំមុន ។ ចំណែកសមយុទ្ធនាគមាសឆ្នាំនេះ ក៏កើតឡើងបន្ទាប់ពីឯកឧត្តមប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃក្នុងខែមេសាកន្លងទៅនេះ ៕

 

The Straits Times+mgronline

Bong SoRith


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម