រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដណ្តើមស្ថានទូតក្នុងទីក្រុងឡុងដ្រ៍

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី08 ខែមេសា ឆ្នាំ2021 ម៉ោង 12:51 នាទី ល្ងាច

ដោយ សូរ្យសែង៖

លោក Kyaw Zwar Minn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសអង់គ្លេស ត្រូងដកហូតតួនាទី និងមិនអនុញ្ញាតឲ្យចូលទៅក្នុងស្ថានទូត កាលពីថ្ងៃពុធ ទី ៧ ខែមេសាម្សិលមិញ ។

«ស្ថានទូតត្រូវបិទទ្វារមិនឲ្យខ្ញុំចូល នេះជារដ្ឋប្រហារកណ្តាលទីក្រុងឡុងដ្រ៍ អស់លោកុំមើលឃើញហើយ ពួកគេដណ្តើមការងារខ្ញុំ» Kyaw Zwar Minn និយាយប្រាប់ REUTERS  នៅពីមុខប៉ូលិសអង់គ្លេសដែលកំពុងឈរនៅមាត់ទ្វារស្ថានទូត ហើយបានផ្តល់សម្ភាសជាមួយ Daily Telegraph ទៀតថា «ពួកគេប្រាប់ថា បានទទួលបញ្ជាពីណៃពិដោ» ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានតែងតាំងលោក ឈិត វីន (Chit Win) ឡើងជំនួស ដោយសារ ឈិត វីន សហការ ជួយទូតយោធាមីយ៉ាន់ម៉ា ដណ្តើមស្ថានទូតប្រចាំអង់គ្លេស រួចបិទទ្វារចាក់សោមិនឲ្យលោក Kyaw ចូល ។

ក្រោយមកក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតមីយ៉ាន់ម៉ានៅទីក្រុងឡុងដ្រ៍ ដោយមានមន្រ្តីអង់គ្លេសការពារសន្តិសុខ ។

មុននេះលោក Kyaw Zwar Minn បានទទូចដល់របបយោធាឱ្យដោះលែងលោកស្រី អ៊ុង សានស៊ូឃ្យី និងប្រធានាធិបតី វីន មីអ៊ីន (Win Myint) ។ សូមបញ្ជាក់ថាកាលពីខែមុនអាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាឱ្យកោះហៅលោក Kyan ឱ្យវិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ៕

រូបថត Niklas HALLE'N / AFP

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម