តុលាការចិនកាត់ទោសប្រហារជីវិតអតីតប្រធានក្រុមហ៊ុន Tsinghua Unigroup ពីបទពុករលួយ និងកេងបន្លំប្រាក់ 470 លានយាន់ (ប្រមាណ 60 លានដុល្លារ)

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី15 ខែឩសភា ឆ្នាំ2025 ម៉ោង 7:29 នាទី ល្ងាច

 

តុលាការ​ចិន​បាន​កាត់ទោស​ប្រហារជីវិត​លោក Zhao Weiguo អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tsinghua Unigroup ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​យក្ស​របស់​ចិន ដែលស្វែងរកផលប្រយោជន៍សម្រាប់គ្រួសារ និងសហការី ក្នុងអំពើអំពើពុករលួយ កិបកេងប្រាក់ចំនួន 470 លានយាន់ (ប្រមាណ 60 លានដុល្លារ) តុលាការបានកាត់ទោសព្យួររយៈពេល 2 ឆ្នាំ និងពិន័យជាប្រាក់ចំនួន 1,6 លានដុល្លារ ។

នៅថ្ងៃទី 15 ខែឧសភាឆ្នាំ 2025 ទូរទស្សន៍ CCTV របស់ប្រទេសចិនបានរាយការណ៍ថា តុលាការនៅក្នុងខេត្ត Jilin ប្រទេសចិន បានកាត់ទោសលោក Zhao Weiguo អតីតប្រធានក្រុមហ៊ុន Tsinghua Unigroup ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់ចិន។ គាត់ត្រូវបានកាត់ទោសប្រហារជីវិតជាមួយនឹងការកាត់ទោសព្យួររយៈពេលពីរឆ្នាំពី​បទ​ពុករលួយ និងកេងបន្លំថវិការដ្ឋចំនួន 470 លានយាន់ (ប្រមាណ 60 លានដុល្លារ) តាមរយៈការរំលោភអំណាចដើម្បីស្វែងរកផលប្រយោជន៍សម្រាប់គ្រួសារ និងសហការីរបស់គាត់ រួម​ទាំង​បង្ក​ការ​ខូច​ខាត​ដល់​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន ៕

អត្ថបទ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម