ថៃកាន់តែវឹកវរ! ចូលរឿងថ្មីមួយទៀតហើយ សិស្ស និស្សិត ជួបជុំក្រោមឈ្មោះ «Bye Bye ឌៃណូស័រ» មានន័យថា...

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី22 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 10:26 នាទី ព្រឹក

អត្ថបទ Bong Rith Kh:

ឮម្សិលមិញ (២១ វិច្ឆិកា) ការប្រមូលផ្តុំរបស់ក្រុមសិស្ស និស្សិតថៃ នៅបរិវេណខាងត្បូងស្ថានីយ BTS Siam  ក្រោមសកម្មភាព «Bye Bye ឌៃណូស័រ» បានបើកវេទិកាជាផ្លូវការពីម៉ោង ១៧.០០ និងបញ្ចប់នៅម៉ោង ២១.០០ យប់ ។

សិស្សសាលាផ្សេងៗគ្នាបានរៀបចំការជួបជុំគ្នាដ៏ធំមួយ ក្រោមឈ្មោះ «លាហើយដាយណូស័រ» ប៉ុន្តែមុនពេលចាប់ផ្តើមនៃការប្រមូលផ្តុំ មានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យក្រុមនិស្សិត សិស្ស ធ្វើការណាត់ជួបនៅស្ថានីយ៍រថភ្លើង BTS Siam ជំនួសវិញ ដោយបញ្ជាក់ថា «ពួកគេមិនខ្លាចទេ ខ្លាចតែប្រទេសដើរថយក្រោយ» ។ សកម្មភាពទាំងនេះមាននិន្នាការរួម អំពាវនាវប្រជាធិបតេយ្យ ដោយមានមនុស្សគ្រប់វ័យចូលរួម ហើយបានសរសេរនៅលើបដារថា «ក្មេងអាយុក្រោម ១៨ ឆ្នាំអាចមកចងបូបាននៅទីនេះ... នៅក្នុងបាតុករ មានកុមារ... ជាដើម» ។

ក្រុមនិស្សិតបានចតរថយន្តផ្សាយសម្លេងនៅក្រោមស្ថានីយ៍ ព្រមនឹងការយកស្គរទៅលេងជាចង្វាក់ភ្លេងដើម្បីបង្កើតភាពសប្បាយរីករាយក្នុងពេលជួបប្រជុំ ។ យ៉ាងណាក៏ដោយ នៅក្នុងព្រឹត្តិការណ៍នេះ មានអង្គការសិទ្ធិមនុស្សថៃ រៀបចំខ្សែបូពណ៌ទឹកក្រូច ដើម្បីចងកដៃសម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ និងបូពណ៌ផ្កាឈូកសម្រាប់កុមារដែលមានអាយុ ១៥-១៨ ឆ្នាំ ដើម្បីតាមដានមើលករណីមានការរំលាយក្រុមបាតុករ ។

នៅលើរថយន្តផ្សាយសម្លេង បានប្រកូសប្រកាសជូនដំណឹង ស្នើឱ្យមហាជនមកជួបជុំលើផ្លូវផ្រះរ៉ាម១ រហូតដល់បិទចរា ចរណ៍ ។ នៅហាងទំនិញស្យាមផារ៉ាហ្គន បានយករបងដែកបិទផ្លូវច្រកចូលផ្សារដើម្បីរារាំងអ្នកតវ៉ាកុំឲ្យចូលទៅក្នុងផ្សារ ។

 

ក្រុមបាតុករចម្រុះវ័យ ដែលដឹកនាំដោយក្រុមនិស្សិតមិនល្អ យកបាល់និមិត្តរូប តំណាងឲ្យអាចម៍ផ្កាយ ទៅទម្លាក់ក្នុងហ្វូងមហាជន តែមានន័យដល់ការឆ្លុះបញ្ចាំងពី«អាចម៍ផ្កាយនឹងបំផ្លាញរដ្ឋាភិបាលដាយណូស័រ» ស្របពេលដែលក្រុមនិស្សិតផ្តល់សញ្ញាមួយថា «តើអ្នកចង់លុបចោលឯកសណ្ឋានសាលាទេ?» ដោយស្នើសុំឱ្យមហាជនប្រើផ្ទាំងពណ៌ផ្កាឈូក ដើម្បីបញ្ចេញមតិរបស់ពួកគេ ថាតើពួកគេ គួរឬមិនគួរ, មតិភាគច្រើនបានយល់ព្រមឲ្យលុបចោលឯកសណ្ឋានសិស្សសាលា! ក្នុងនោះក៏មានក្រុមយុវជនពាក់ឯកសណ្ឋានសាលាផងដែរ បង្ហាញសញ្ញានៃការរំលោភប្រឆាំងនឹងអំពើហឹង្សានៅក្នុងស្ថាប័នអប់រំ ។

អ្នកដឹកនាំក្រុមនិស្សិតមិនល្អ នាំយកម៉ាស្កូតដាយណូស័រ មកដើរជុំវិញតំបន់ប្រមូលផ្តុំ ដើម្បីឆ្លុះបញ្ចាំងពីការងាររបស់រដ្ឋាភិបាល ស្របពេលនៅលើរថយន្តបំពងសម្លេង មានការច្រៀងចំអកដាក់រដ្ឋាភិបាល។

មេដឹកនាំក្រុមនិស្សិត បានរៀបអាចម៍ផ្កាយជល់នឹងដាយណូស័រ ឆ្លុះបញ្ចាំងឱ្យឃើញពីលោក ណាត់ថាភល ធីបស៊ូវ៉ាន់ រដ្ឋមន្ត្រីក្រសួងអប់រំថៃ បានបោះឆ្នោតលុបចោលសេចក្តីព្រាងរដ្ឋធម្មនុញ្ញ (iLaw) តាមរយៈការទាមទាររបស់ប្រជាជន ដោយការព្រលែងក្បួនសត្វដាយណូស័រ និងប្រើគ្រាប់បាល់ តំណាងអាចម៍ផ្កាយ បោះទៅដាក់ហ្វូងដាយណូស័រ ព្រមទាំងនិយាយថា «ណាត់ថាភល សូរ៉ាស» ហើយនៅលើបដារបស់សិស្ស ក៏បានសរសេរថា «ផ្តាច់ការ» ។

នៅក្នុងសុន្ទរកថាមួយ អានដោយតំណាងយុវជននិយាយថា «សូម្បីតែប៉ូលីសបង្ក្រាបបាតុករដោយភ័យខ្លាច តែអំពើហិង្សាកាន់តែច្រើន មនុស្សកាន់តែចេញមុខមកច្រើន ។ ទោះយ៉ាងណា នៅថ្ងៃទី ១៧ ខែវិច្ឆិកាកន្លង នៅមុខសភា ប៉ូលីសបានដោះលែង និងសម្របសម្រួលប្រជាជនក្នុងក្រុមអាវលឿង គឺជាក្រុមពួកគេតែមួយ ។ ហេតុអ្វីបានជាអ្នកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមទាមទារលទ្ធិប្រជាធិបតេយ្យ ខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រើភាពស្អាតស្អំ កុំប្រើអំពើហឹង្សាធ្វើតាមល្បែងរបស់ពួកគេ» ៕

 

បកប្រែពីវេបសាយថៃ sanook


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម