រុស្ស៊ីបង្ក្រាបកិច្ចប្រជុំរបស់ភាគីប្រឆាំង ចាប់ខ្លួន ២០០នាក់

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី14 ខែមិីនា ឆ្នាំ2021 ម៉ោង 9:09 នាទី ល្ងាច

លោក វ៉្លារឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី

ប៉ូលិសរុស្ស៊ី បានសម្រុកចូលទៅក្នុងអង្គប្រជុំមួយរបស់ក្រុមភាគីប្រឆាំង ស្ថិតនៅសណ្ឋាគារមួយក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃសៅរ៍ ទី ១៣ មីនា ព្រមទាំងចាប់ខ្លួនជាង ២០០ នាក់ រួមទាំងសមាជិកសំខាន់របស់ភាគីប្រឆាំងផង ។

BBC បានរាយការណ៍ថា បន្ទាប់ពីលោក អាឡិច សាន់វ៉ាលនី មេដឹកនាំប្រឆាំងដ៏ធំនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានជាប់ពន្ធនាគារកាលពីខែកុម្ភៈ និងមេដឹកនាំផ្សេងទៀតនៃក្រុមប្រឆាំង មកពីទូទាំងប្រទេសរុស្ស៊ីបានចូលរួមកិច្ចប្រជុំនៅទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្របន្ត មុនពេលការបោះឆ្នោតសភា និងការបោះឆ្នោតមូលដ្ឋានចាប់ផ្តើមនៅខែកញ្ញា ។

កិច្ចប្រជុំដែលកំពុងដំណើរការ តម្រួតក៏សម្រុកចូលចាប់ខ្លួនសមាជិកអង្គប្រជុំ ២០០ នាក់ ដោយតម្រួតនិយាយថា ពួកគេល្មើសនឹងវិធានការគ្រប់គ្រងកូវីដ-១៩ ហើយរៀបចំឡើងដោយអង្គការ «Open Russia» ។

ក្រុម Open Russia កាលពីឆ្នាំ ២០១៨

អង្គការនេះបានបង្កើតឡើងនៅចក្រភពអង់គ្លេសដោយលោក Mikhail Kodorkovsky អតីតអ្នកមានអំណាចនៅរុស្ស៊ី ដែលបានផ្លាស់ទៅនៅខាងភាគីប្រឆាំងនឹងប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បន្ទាប់ពីការកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទក្លែងឯកសារ ដែលគាត់បានបដិសេធការចោទប្រកាន់នេះ មុនពេលលោក ពូទីន បានលើកលែងទោស ហើយលោក Kodorkovsky បានផ្លាស់ទៅអង់គ្លេស ៕

ប្រភពពី thairath

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម