WHO ព្រមានថា ប្រទេសដែលចាក់វ៉ាក់សាំងបានច្រើន កុំជិះសេះលែងដៃ ព្រោះការរាតត្បាតរបស់មេរោគកូវីដ-១៩ នៅមិនចប់ទេ !!!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី18 ខែឩសភា ឆ្នាំ2021 ម៉ោង 12:06 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

លោកវេជ្ជបណ្ឌិត ថេដ្រូស អាដហានណុំ ជីប៊្រីចេស៊ុស (Dr. Tedros Adhanom Ghibrijesus, MD.) នាយកអង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការរាតត្បាតរបស់មេរោគកូវីដ-១៩ នៅមិនចប់ទេ ទោះប្រទេសជាច្រើនមានអត្រាចាក់វ៉ាក់សាំងបានច្រើនក៏ដោយ ។

លោក ថេដ្រូស មានប្រសាសន៍ថា «ការរាតត្បាតនៅតែយូរអង្វែងដដែល ដោយប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងក្នុងកម្រិតខ្ពស់ មានអារម្មណ៍ហាក់ដូចជាបានបញ្ចប់ ក្នុងពេលដែលប្រទេសខ្លះនៅប្រឈមមុខនងការរាតត្បាតកាន់តែខ្លាំង កាន់តែមានចំនួនឆ្លងច្រើន» ។

ការថ្លែងរបស់វេជ្ជបណ្ឌិត ថេដ្រូស ត្រូវបានធ្វើឡើង បន្ទាប់ពីមុនមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ចែងថា អ្នកដែលត្រូវបានចាក់វ៉ាក់សាំងការពារ-១៩ ទាំងពីរដូសរួច មិនចាំបាច់ពាក់មុខឡើយ មិនថាក្នុងផ្ទះ ឬខាងក្រៅ រួមទាំងមិនចាំបាច់រក្សាចម្ងាយសង្គម ។

ក្រៅពីលោក ថេដ្រូស ក៏បានជំរុញឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងដូចជា Pfizer និង Moderna បង្កើនផលិតកម្មវ៉ាក់សាំង និងប្រគល់ទៅឱ្យគម្រោង កូវ៉ាក់ (COVAX) ដើម្បីអង្គការសុខភាពពិភពលោក ចែកចាយដល់ប្រទេសក្រីក្រ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម