បកប្រែពីគេហទំព័រ Matichon
ដោយ សូរ្យសែង
CNBC បានរាយការណ៍ថា វិទ្យាស្ថាន Mastercard Economics បានបង្ហាញនៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី 20 ខែឧសភាថា ឧស្សាហកម្មទេសចរណ៍គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលមានការក្លែងបន្លំច្រើនជាងគេ ជាង 4 ដងបើប្រៀបធៀបទៅនឹងឧស្សាហកម្មផ្សេងទៀតដែលមានការកើនឡើង 18% ក្នុងអំឡុងពេលរដូវក្តៅកំពូលនិង 28% ក្នុងរដូវរដូវរងារ។
ទីក្រុងដែលមានការក្លែងបន្លំច្រើនជាងគេក្នុងវិស័យទេសចរណ៍តាមលំដាប់លំដោយគឺ៖ ១.ហុងកុង ២.ដេលី (ឥណ្ឌា) ៣.បាសេឡូណា(អេស្ប៉ាញ) ៤.ឡុងដ៍ (អង់គ្លេស) ៥.ភូកេត (ថៃ) ៦.អ៊ីស្តង់ប៊ុល(ទួរគី) ៧.ញូវយ៉ក (អាមេរិក) ៨.បាងកក (ថៃ) ៩.ហ្សាកាតា (ឥណ្ឌូនេស៊ី) ។
នៅទីក្រុងភូកេត ប្រទេសថៃ អ្នកទេសចរត្រូវប្រឈមនឹងការបោកប្រាស់ដោយភោជនីយដ្ឋាន (40%) បន្ទាប់មកដោយកន្លែងស្នាក់នៅ (39%) និងប្រតិបត្តិករទេសចរណ៍ (19%) ។ នៅទីក្រុងបាងកក ភ្ញៀវទេសចរត្រូវបានបោកប្រាស់ដោយតាក់ស៊ី និងការជួលរថយន្ត (48%) បន្ទាប់មកគឺភោជនីយដ្ឋាន (34%) ប្រតិបត្តិករទេសចរណ៍ (9%) កន្លែងស្នាក់នៅ (5%) និងជើងហោះហើរ និងរថភ្លើង (3%)។ នៅហុងកុង អ្នកទេសចរបានបោកប្រាស់ដោយដំណើរកម្សាន្ត (70%) ភោជនីយដ្ឋាន (12%) ជើងហោះហើរ និងរថភ្លើង (12%) ការស្នាក់នៅ (7%) និងតាក់ស៊ី និងការជួលរថយន្ត (2%)។
នៅទីក្រុងដេលី ប្រទេសឥណ្ឌា អ្នកទេសចរប្រឈមនឹងការបោកប្រាស់ដោយដំណើរទេសចរណ៍ (64%) ជើងហោះហើរ និងរថភ្លើង (17%) ភោជនីយដ្ឋាន (11%) និងការស្នាក់នៅ (8%)។
នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ អ្នកទេសចរត្រូវបានបោកប្រាស់ដោយដំណើរកម្សាន្ត (64%) ភោជនីយដ្ឋាន (19%) ជើងហោះហើរ និងរថភ្លើង (11%) ការស្នាក់នៅ (5%) និងតាក់ស៊ី និងការជួលរថយន្ត (2%) ។
នៅទីក្រុងឡុងដ៍ ប្រទេសអង់គលេស អ្នកទេសចរត្រូវបានគេបោកប្រាស់ច្រើនបំផុតដោយតាក់ស៊ី និងការជួលរថយន្ត (៣៤%) ភោជនីយដ្ឋាន (៣៣%) ដំណើរទេសចរណ៍ (២១%) ការស្នាក់នៅ (៦%) និងជើងហោះហើរ និងរថភ្លើង (៦%)។
នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ភ្ញៀវទេសចរត្រូវបានបោកប្រាស់ច្រើនបំផុតដោយតាក់ស៊ី និងការជួលរថយន្ត 39%, ភោជនីយដ្ឋាន 22%, កន្លែងស្នាក់នៅ 19%, Tour ទេសចរណ៍ 18% និងជើងហោះហើរ និងរថភ្លើង 1% ។
នៅទីក្រុងញូវយ៉ក អ្នកទេសចរត្រូវបានបោកប្រាស់ភាគច្រើនដោយភោជនីយដ្ឋាន ៦៣% កន្លែងស្នាក់នៅ ២១% ដំណើរទេសចរណ៍ ១១% ជើងហោះហើរ និងរថភ្លើង ៣% និងតាក់ស៊ី និងជួលឡាន ១%។
សម្រាប់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ភ្ញៀវទេសចរត្រូវបានបោកប្រាស់ភាគច្រើនដោយតាក់ស៊ី និងការជួលរថយន្តចំនួន ៦៦% ភោជនីយដ្ឋាន ២៥% ការស្នាក់នៅ ៤% ដំណើរទេសចរណ៍ ៣% និងជើងហោះហើរ និងរថភ្លើង ២%។
អ្នកតំណាង Mastercard បាននិយាយថា ការក្លែងបន្លំភោជនីយដ្ឋានគឺជារឿងធម្មតាបំផុតនៅក្នុងសហរដ្ឋអាមេរិក និងមជ្ឈិមបូព៌ា ជាមួយនឹង 63% នៃការក្លែងបន្លំនៅក្នុងភោជនីយដ្ឋាននៅទីក្រុងញូវយ៉ក។ នេះអាចពាក់ព័ន្ធនឹងការបញ្ចូលទឹកប្រាក់លើស ការឲ្យលុធីប ឬសូម្បីតែការលួចលេខប័ណ្ណឥណទានរបស់អតិថិជន ៕