អាជ្ញាធរខេត្តឈៀងរ៉ៃ ប្រទេសថៃ នៅតែបន្តហាមប្រជាពលរដ្ឋមិនឲ្យប្រើប្រាស់ទឹកទន្លេកុក ទន្លេសៃ និងទន្លេមេគង្គ ដោយសាររកឃើញសារធាតុអាសេនិចរយៈពេល ៣ខែកន្លងមកហើយ ហើយការិយាល័យសុខភាពសាធារណៈខេត្តឈៀងរ៉ៃ នៅតែបញ្ជាក់ថា ប្រភពទឹកនៅមិនមានសុវត្ថិភាព ។
កាលពីចុងខែឧសភា ការិយាល័យសុខភាពសាធារណៈខេត្តឈៀងរ៉ៃ បានរាយការណ៍ថា ផ្អែកលើការសង្កេតការជីកយករ៉ែពីប្រទេសមីយ៉ាន់ម៉ា បង្កឲ្យហូរចូលទន្លេកុក និងសៃ ។ ការិយាល័យបរិស្ថាន និងគ្រប់គ្រងការបំពុលទី១របស់ខេត្ត បានវិភាគគុណភាពទឹកទាំងនេះ ដោយប្រមូលសំណាកទឹកលើផ្ទៃទឹកពីទន្លេកុក និងដៃទន្លេចំនួន ១៥ ទីតាំង និងទន្លេមេគង្គ ចំនួន ៣ ដងគឺ៖
បន្ទាប់ពីការត្រួតពិនិត្យរយៈពេល 3 ខែ លទ្ធផលវិភាគបានរកឃើញថា គុណភាពទឹកទាំងមូលស្ថិតក្នុងកម្រិតមួយ មិនមានសុវត្ថិភាព ដោយនៅចំណុចខ្លះ កម្រិតនៃការបំពុលសរីរាង្គ និងបាក់តេរីត្រូវបានរកឃើញថាលើសពីស្តង់ដារ ហើយកម្រិតអាសេនិចត្រូវបានគេរកឃើញថាលើសពីស្តង់ដារ ដែលអាចប៉ះពាល់ដល់សុខភាព ប្រសិនបើទឹកត្រូវបានប្រើប្រាស់ដោយផ្ទាល់ ។ ចំណែកត្រី និងសត្វទឹកក្នុងទន្លេទាំនេះក៏បានឲ្យផ្អាកបរិភោគផងដែរ ដោយគេយកមកពិនិត្យឃើញត្រីមានសភាពពុលគួរឲ្យខ្លាច។ តែប្រព័ន្ធផលិតទឹកម៉ាស៊ីននៅតែមានសុវត្ថិភាព និងអាចប្រើប្រាស់បានដូចធម្មតា។
អាជ្ញាធរថៃណែនាំពលរដ្ឋថៃសម្រាប់អ្នកប្រើប្រាស់ទឹកទន្លេកុក
ជៀសវាងការប្រើប្រាស់ទឹកដែលមិនបានកែច្នៃពីទន្លេកុក ទន្លេសៃ និងទន្លេមេគង្គ។ ជាឧទាហរណ៍ អ្នកមិនគួរលាងបន្លែ ផ្លែឈើ ងូតទឹក ឬឱ្យសត្វចិញ្ចឹមរបស់អ្នកផឹកទឹកពីប្រភពទាំងនេះឡើយ។