ក្រុមហ៊ុន Kubon (Cambodia) នៅក្រុងព្រះសីហនុ បានទទួលរងការព្រមាននិងពិន័យ២ដងរួចហើយ តែ...

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី29 ខែមិថុនា ឆ្នាំ2025 ម៉ោង 9:24 នាទី ព្រឹក

 

ប្រជាជនរាប់រយគ្រួសារ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅតែបន្តរងគ្រោះ ដោយសារក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអូថេកណឡជី ឯ.ក. (Kubon (Cambodia) Biotechnology Co., Ltd.) ដែលជារោងចក្រ កែច្នៃស្បែកគោ នៅតែបំពានបង្ហូរទឹកសម្អុយ បំពុលចូលទៅក្នុងប្រភពទឹកស្អាត ដែលពួកគាត់មិនអាចប្រើប្រាស់ ការនេសាទ ការធ្វើវារីវប្បកម្មបាន ។

តាមក្រសួងបរិស្ថានឲ្យដឹង ក្រុមហ៊ុននេះត្រូវបានក្រសួងចេញលិខិតព្រមាន និងពិន័យពីរដងរួចមកហើយដែរ គឺនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយឲ្យផ្អាកដំណើរការផលិតកម្ម និងទទួលពិន័យ ប៉ុន្តែនៅពេលថ្មីៗនេះ រោងចក្រកែច្នៃស្បែកគោនេះ នៅតែបំពានដដែលជាដដែលលើសដើម ងងើលនៅតែបន្តបង្ហូរសំណល់រាវបំពុល មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មចូលព្រែកកំពង់ស្មាច់ បង្កការគំរាមកំហែងផ្ទាល់ដល់សុខភាពសាធារណៈ ។

ក្រសួងបរិស្ថាននឹងលេងធម៌ក្តៅ អាចនឹងលុបអាជ្ញាប័ណ្ណ បិទលែងឲ្យដំណើរការទាំងស្រុង ។ អ្នកបំពានបរិស្ថានត្រូវតែទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការរំលោភនាពេលអនាគត និងការពារបរិស្ថាន។

ការពង្រឹងច្បាប់បរិស្ថានគឺជាផ្នែកកណ្តាលនៃផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល  ដើម្បីការពារសុខភាពមនុស្ស និងបរិស្ថាន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម