រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចោទប្រកាន់លោកស្រី អ៊ុង សានស៊ូឃ្យី ពីបទពុករលួយ ៤ ចំណុចបនែមទៀត

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី14 ខែកក្កដា ឆ្នាំ2021 ម៉ោង 9:09 នាទី ព្រឹក

ដោយ សូរ្យសែង៖

យោធាមីយ៉ាន់ម៉ាបានបន្ថែមការចោទប្រកាន់ពីអំពើពុករលួយ ប្រឆាំងនឹងមេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិប តេយ្យ (NLD) គឺលោកស្រី អ៊ុង សានស៊ូឃ្យី កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ ៤ ចំណុចទៀត ដោយមេធាវីរបស់លោកស្រីនិយាយថា ទោសលោកស្រីអាចបន្ថែម ១០ ឆ្នាំទៀត ។

មេធាវីរបស់លោកស្រី ស៊ូឃ្យី បង្ហើបឲ្យដឹងថា លោកស្រីត្រូវចោទប្រកាន់បន្ថែម ៤ ចំណុចទៀតពីលើការចោទប្រកាន់ពីថ្ងៃមុនថា លោកស្រីទទួលប្រាក់ ៦០០.០០០ ដុល្លារខុសច្បាប់ និងទទួលយកមាស ១១ គីឡូក្រាមថែមទៀត ។

ក្រុមមេធាវីរបស់លោកស្រី ស៊ូឃ្យី មិនបានឃើញព័ត៌មាននេះដោយខ្លួនឯងទេ រួមទាំងព័ស្តុតាងឯកសារផ្សេងទៀត ដោយតុលាការនឹងត្រូវបើកសវនាការនៅទីក្រុងម៉ាន់ដាឡេថ្ងៃទី ២២ ខែកក្កដាខាងមុខ ស្របពេលលោកស្រីកាត់ទោសនៅថ្ងៃ១៣ កក្កដា ពីបទរំលោភលើបម្រាមកូវីដ-១៩ ប៉ុន្តែសាក្សីរបស់ដើមបណ្តឹងមិនត្រូវបាននាំខ្លួនទៅកាន់តុលាការតាមរបៀបណា​មួយឡើយ ប៉ុន្តែសវនាការនៅថ្ងៃច័ន្ទ ទី១៣ កក្កដា សាក្សីរបស់ដើមបណ្តឹងមិនអាចផ្តល់សក្ខីកម្មបានទេដោយសារកូវីដ-១៩ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម