ពលរដ្ឋថៃមករង់ចាំយកប័ណ្ណត្រួតពិនិត្យសំណាក ទាំងកណ្តាលភ្លៀង

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី16 ខែកក្កដា ឆ្នាំ2021 ម៉ោង 9:26 នាទី ព្រឹក

យកដបទឹកសុទ្ធតម្រង់ជួរទុកកន្លែង ឯម្ចាស់រតទៅជ្រកភ្លៀងក្នុងវត្ត

ប្រភព springnews:

by Savuth:

ភាពខុសគ្នាក្នុងសម័យកូវីដ ប្រទេសនីមួយៗជួបបញ្ហាមិនដូចគ្នាទេ ដូចជាការត្រួតពិនិត្យយកសំណាក ប្រទេសខ្លះបង្កភាពស្រួល ខ្លះលំបាក ដូចជាប្រទេសជិតខាងរបស់យើង គឺប្រទេសថៃ ដោយសារថ្ងៃបញ្ចប់នៃការយកសំណាកនៅតំបន់នីមួយៗ ក៏មករង់ចាំទទួលកាត តម្រង់ជួរដោយរង់ចាំពីម៉ោង ៣ ម៉ោងរសៀល កាលពីថ្ងៃទី ៩ ខែកក្កដាកន្លង ដោយអង្គភាពសេវាកម្ម អាចផ្តល់សេវាត្រួតពិនិត្យសម្រាប់មនុស្សត្រឹម ១០០០ នាក់ ធ្វើឲ្យប្រជាជនខ្លះមកតម្រង់ជួររង់ចាំ ខ្លះត្រូវងើបពីយប់ ឈរកណ្តាលភ្លៀងរលឹមក៏មាន និងសម្រាកនៅតាមវត្ត ។

បើប្រៀបមកកម្ពុជាយើង ការមកទទួលយកសំណាកដូចជាមិនវេទនាដល់ថ្នាក់ហ្នឹងទេ ណាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលរបស់យើងរៀបចំបានយ៉ាងល្អ មិនបង្កការលំបាកដល់ប្រជាជនឡើយ ។

ខាងក្រោមជារូបភាពពលរដ្ឋថៃ មកត្រួតសំណាក ត្រូវឈរតម្រង់ជួរង់ចាំយ៉ាងវេទនាកណ្តាលគ្រាប់ភ្លៀងរាប់លានតំណក់ ៖

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម