កន្លះខែកក្កដា មានអ្នកជំងឺគ្រុនឈាមជា ១១.០០០ នាក់នៅប្រទេសបង់ក្លាដែស

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី18 ខែកក្កដា ឆ្នាំ2023 ម៉ោង 7:47 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ក្រសួងសុខាភិបាលប្រទេសបង់ក្លាដែសបានឲ្យដឹងថា គ្រាន់តែរយៈពេលកន្លះខែកក្កដា ឆ្នាំ ២០២៣ នេះ មានអ្នកកើតជំងឺគ្រុនឈាមសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេសមានចំនួន ១១,០០០ នាក់ ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនរាយការណ៍ពីទីក្រុងថាកា ប្រទេសបង់ក្លាដែសថា ចំនួនអ្នកកើតជំងឺគ្រុនឈាម ចាប់តាំងពីដើមឆ្នាំ ២០២៣ នេះមានចំនួន ១៩.៤៥៤ នាក់ បាត់បង់ជីវិត ១០០ នាក់ ។ អ្វីដែលកើនឡើងខ្ពស់បន្ថែមទៀតនោះ គឺគ្រាន់តែកន្លះកក្កដានេះមានអ្នកឆ្លង ១១,៤៧៦ នាក់ បាត់បង់ជីវិត ៥៤ នាក់ ហើយក្លាយជាវិបត្តិធ្ងន់សម្រាប់ប្រទេសមួយនេះ ។

ទោះយ៉ាងណាក៏ដោយ ជំងឺគ្រុនឈាម បង្កឡើងដោយការចម្លងពីមូសខ្លា ។ វាអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដូចជា ឈឺក្បាល ក្តៅខ្លួនខ្លាំង អស់កម្លាំង ឈឺសាច់ដុំ និងឈឺសន្លាក់ ហើមកូនកណ្តុរ ក្អួត និងឡើងកន្ទួលក្រហមពាសពេញរាងកាយ ។

ដូច្នេះ នៅកម្ពុជាយើង ទោះជាមិនមានអ្វីគួរបារម្ភ តែគួរប្រុងប្រយ័ត្ន ព្រោះរដូវវស្សាចាប់ផ្តើមឈានចូលមកហើយ ត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ៕


ប្រភព :XINHUA


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម