ទោះបីជាលទ្ធផលនៃការសាកល្បងវ៉ាក់សាំងស៊ីណូវ៉ាក់សាំងពីមុនៗ អាចធ្វើឱ្យមានភាពមិនច្បាស់ក៏ដោយ ប៉ុន្តែពីនៅពេលប្រើការជាក់ស្តែង នៅឥណ្ឌូណេស៊ី និងប្រេស៊ីល ឃើញបានផលល្អ ។
ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនដែលចាក់ឲ្យដល់បុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ី បានបញ្ជូនសញ្ញាដ៏ល្អក្រោយចាក់ តែមុននេះ ក្រោយពីប្រទេសលោកសេរីជាច្រើនបានជជែកវែកញែកអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងថា បែរជាថាប្រសិទ្ធភាពទាប ។
លោក Budi Gunadi Sadikin រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ផ្តល់សម្ភាសនៅថ្ងៃទី ១១ ឧសភាថា បុគ្គលិកសុខាភិបាលចំនួន ២៥.៣៧៤ នាក់នៅហ្សាការតា ត្រូវបានគេតាមដានអស់រយៈពេល ២៨ ថ្ងៃ បន្ទាប់ពីទទួលបានវ៉ាក់សាំងលើកទី ២ ហើយជួបថា វ៉ាក់សាំងអាចការពារការឆ្លងអាការធ្ងន់បាន ៩៦% និងបង្ការការស្លាប់ បាន ១០០% ( គ្មានអ្នកស្លាប់) ជាមួយនឹងលទ្ធផលលឿនបំផុតក្នុងរយៈពេល ៧ ថ្ងៃក្រោយពីការចាក់វ៉ាក់សាំងរួច ។
លោកបាននិយាយថា ៩៤ ភាគរយ នៃបុគ្គលិកសុខាភិបាលនៃចំនួនខាងលើ បានលទ្ធផលល្អជាងការធ្វើតេស្តវ៉ាក់សាំងនៅឯគ្លីនិកកាលពីលើកមុន ដោយមានអត្រាឈឺធ្ងន់ និង អត្រានៃការស្លាប់ពីកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់ក្នុងចំណោមបុគ្គលិកថែទាំសុខភាពទាំងនោះ ។
ទោះយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសប្រភេទណានៅក្នុងឥណ្ឌូនេស៊ីទេ ប៉ុន្តែនាពេលបច្ចុប្បន្ននេះប្រទេសឥណ្ឌូនេស៊ីមិនបានរកឃើញការរីករាលដាលធំនៃវីរុសហ្សែនបម្លែងថ្មីឡើយ។ ទិន្នន័យមួយទៀត មុននេះក៏មានសញ្ញាល្អអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង Sinovac នៅក្នុងប្រទេសប្រេស៊ីល ដែលបានលើកឡើងថា វាមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ជាក់ស្តែង ជាងអ្វីដែលបានធ្វើនៅក្នុងដំណាក់កាលសាកល្បងពិសោធន៍មុនៗ ។
ការសិក្សាជាមួយបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជាមួយប្រជាជនចំនួន ៤៥.០០០ នាក់នៅ Serrana ប្រទេសប្រេស៊ីល បានរកឃើញថា មានមនុស្សដែលមានជំងឺធ្ងន់ធ្ងរ និងស្លាប់ជំងឺ COVID-១៩ មានការថយចុះយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំងបែបនេះ ។
ម៉្យាងវិញទៀតនៅប្រទេសឈីលី គេបានជួបប្រទះការឆ្លងរោគរាតត្បាតម្តងទៀតក្រោយចាក់វ៉ាក់សាំងរួចហើយ ១ ក្នុង ៣ នៃប្រជាជន ១៩ លាននាក់ ទោះបីជាអត្រាលឿនបំផុតនៅលើពិភពលោក ប៉ុន្តែមិនទាន់ដល់ពេលបញ្ឈប់ការរីករាលដាលនៃវីរុសដែលរាលដាលពាសពេញ អាមេរិកឡាទីនឡើយ ។
លោក យិន វេទុង ពន្យល់ថា «មនុស្សក្រុមដំបូងដែលបានទទួលវ៉ាក់សាំង គឺមនុស្សចាស់ជរាមិនដល់ ១៥ លានដូស មានន័យថា មានត្រឹម ៧ លានដូសប៉ុនណោះដែលបានទទួលវ៉ាកសាំងរបស់យើង ឬស្មើ ៣៦% នៃប្រជាករ ១៩ លាននាក់ ។
ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដំបូងៗដែលចាប់ផ្តើមចាក់វ៉ាកសាំង Sinovac តាំងពីខែមករាដើមឆ្នាំនេះ សូម្បីប្រធានាធិបតីឥណ្ឌូនេស៊ី ចូខូ វីដូដូ ជាមនុស្សសំខាន់ដំបូងគេរបស់ពិភពលោក ដែលបានទទួលការចាក់វ៉ាកសាំងនេះ ៕
រូបថត Ted ALJIBE / AFP
ដោយ សូរ្យសែង