ភរិយាអតីតនាយករដ្ឋមន្ត្រីថៃ ឆាតឆាយ ឈុនហាវ៉ាន់ អនិច្ចកម្មដោយកូវីដ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី14 ខែសីហា ឆ្នាំ2021 ម៉ោង 1:01 នាទី ល្ងាច

ដោយ សូរ្យសែង៖

ភរិយារបស់លោក ឆាតឆាយ ឈុនហាវ៉ាន់ អតីតនាយករដ្ឋមន្ត្រីថៃ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ ១០១ ឆ្នាំ ។

លោកស្រីមានឈ្មោះ ប៊ុនរឿន ឈុនហាវ៉ាន់ ជាស្ត្រីនៅពីក្រោយភាពជោគជ័យរបស់លោកឧត្តមសេនីយ៍ ឆាតឆាយ ឈុនហា វ៉ាន់ ដែលគាត់អាចនិយាយបាន ៧​ ភាសា ជួយលើកដម្កើងស្វាមីទៅចរចាជាមួយបរទេស តាំងពីសម័យនៅជាទូត ជារដ្ឋមន្ត្រី និង ជានាយករដ្ឋមន្ត្រី បានទទួលជោគជ័យក្នុងភារកិច្ច ។

ភាពជោគជ័យខាងនយោបាយរបស់លោក ឧត្តមសេនីយ៍ ឆាតឆាយ គឺ «ប្រែផ្លាស់សមរភូមិប្រយុទ្ធ ទៅជាសមរភូមិពាណិជ្ជកម្ម» ពីហេតុការណ៍សង្គ្រាមត្រជាក់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងសន្តិសុខភូមិភាគជាមួយប្រទេសជិតខាងដូចជា វៀតណាម កម្ពុជា និងលាវ ជាដើម ។ លោក ឆាតឆាយ មានទស្សនៈវិស័យថា ប្រសិនប្រទេសក្នុងភូមិភាគមានការរីកចម្រើន ថៃក៏មានការរីកចម្រើនទៅតាមគ្នាដែរ ទើបមានការចរចាបញ្ឈប់សង្គ្រាម និងបង្វែរទៅជាទីផ្សារពាណិជ្ជកម្មនៅក្នុងភូមិភាគ រហូតកើតរដ្ឋប្រហារមកលើរដ្ឋាភិបាលរបស់ឧត្តមសេនីយ៍ ឆាតឆាយ ដោយឧត្តមសេនីយ សុន្ទ្រ ឃុងស៊ុមភុង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម