ព្យុះកំបុតត្បូងរាប់សិបបង្កមហន្តរាយជាប្រវត្តិសាស្ត្រក្នុងសហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី12 ខែធ្នូ ឆ្នាំ2021 ម៉ោង 12:30 នាទី ល្ងាច

ព្យុះវាយប្រហារដ៏ធ្ងន់ធ្ងរបានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃសហរដ្ឋអាមេរិកកាលពីយប់មិញ (១០-១១ ធ្នូ) វាហាក់ដូចជាព្យុះកំបុតត្បូងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ យោងតាមលោកប្រធានាធិបតី ចូ បៃដេន (Joe Biden) នៅថ្ងៃសៅរ៍ (ថ្ងៃទី 11 ខែធ្នូ) ក្រុមមន្ត្រីបានធ្វើបច្ចុប្បន្នភាពព័ត៌មានចុងក្រោយ មាន​ការ​ព្រួយ​បារម្ភ​ថា​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ដល់​យ៉ាង​ហោច​ណាស់ ​១០០ ​នាក់ ។

វាជារឿងដ៏សោកសៅខ្លាងបំផុត ដែលយើងមិនទាន់ដឹងថា មានជីវិតប៉ុន្មានរយនាក់ដែលត្រូវបាត់បង់ ។ របាយការណ៍ពីអ្នកបាត់បង់ជីវិតយ៉ាងតិច ៧៨ នាក់ ក្នុងនោះ ៧០ នាក់នៅក្នុងរដ្ឋខេនថាក់គី ក្រោយពីកើតហេតុខ្យល់ព្យុះកំបុតត្បូងរាប់សិបបានបោកបក់ពាសពេញរដ្ឋចំនួន 5 ដែលធ្វើឱ្យមានការបំផ្លិចបំផ្លាញវិនាសកម្មគ្មានប្រណី ។

ក្រោយមក របាយការណ៍ថ្មីបង្ហាញថា អាចមានអ្នកបាត់បង់ជីវិតយ៉ាងតិច ១០០ នាក់ក្នុងរដ្ឋខេនថាក់គី បំផ្លាញផ្ទះប្រជាជនខ្ទេចគ្មានអាសូរ ហើយអ្នកសង្គ្រោះកំពុងមមាញឹកសង្គ្រោះអ្នកជាប់ក្នុងគំនរបាក់បែក ។

អ្នកកាសែតចោទសួរលោក ចូ បៃដេន ប្រធានាធិបតីសហរដ្ឋអាមេរិកថា «តើមកពីបម្រែបម្រួលសភាពអាកាស (ពិភពលោកក្តៅ) ដែរឬទេ? លោក ចូ បៃដេន ឆ្លើយថា ខ្ញុំមិនអាចនិយាយបាន! គាត់បង្វែរសំណួរនេះទៅទីភ្នាក់ងារការពារបរិស្ថានរបស់រដ្ឋាភិបាលឆ្លើយជំនួសវិញ» ។

«ប៉ុន្តែការពិតគឺយើងទាំងអស់គ្នាដឹងថា អ្វីៗកាន់តែលំបាកនៅពេលដែលអាកាសធាតុឡើងកំដៅ គ្រប់យ៉ាងវាប្រាកដជាមានផលប៉ះពាល់ខ្លះៗ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​អ្នក​បាន​ទេ! លោក បៃដេន និយាយ ។

អភិបាលរដ្ឋខេនថាក់គី លោក បេសៀរ និយាយថា ព្យុះលើកនេះបង្កមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ។ កម្រិតមហន្តរាយមិនដូចលោកធ្លាប់បានជួបប្រទះក្នុងជីវិតលោកទេ ។

សរុបទៅព្យុះថូណាដូទាំង ៣៦ វាយប្រហារក្នុងខេនថាក់គី រដ្ឋអារខាន់សាស រដ្ឋអ៊ីលលិណយ ថេនណេសស៊ី និង មិសស៊ីស​សិបពី ៕

 

ប្រភព AFP/REUTER

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម