អ្នកជំនាញណែនាំថា ម៉ាសធម្មតាមិនអាចការពារអូមីក្រុងបាន គួរប្រើម៉ាសគ្រូពេទ្យ ៣ ស្រទាប់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី25 ខែធ្នូ ឆ្នាំ2021 ម៉ោង 8:35 នាទី ល្ងាច

Photo by INDRANIL MUKHERJEE / AFP

 

លីណា វិន (Lena Wen) គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ និងជាសាស្រ្តាចារ្យនៅមហាវិទ្យាល័យសុខភាពសាធារណៈនៃវិទ្យាស្ថាន Milken នៃសាកលវិទ្យាល័យ George Washington បានប្រាប់ CNN Newsroom ថា ម៉ាសក្រណាត់គឺគ្មានប្រយោជន៍ទេនៅពេលពាក់ទប់ទល់ជាមួយមេរោគ Omicron តែលោកបានណែនាំឱ្យប្រើម៉ាសវេជ្ជសាស្ត្រ ៣ ស្រទាប់ជំនួសវិញ។

លោក វិន បញ្ជាក់ទៀតថា « ...អ្វី​ដែល​យើង​ចង់​បង្ហាញ​នោះ គឺ​យើង​ត្រូវ​ពាក់​ម៉ាស់​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​ការ​រីក​រាល​ដាល​នៃ​មេរោគ មនុស្សគ្រប់រូបរួមទាំងកុមារ ត្រូវពាក់ម៉ាសវេជ្ជសាស្រ្តដែលមានកម្រាស់យ៉ាងហោចណាស់ ៣ ស្រទាប់ គួរតែត្រូវបានពាក់នៅខាងក្រៅ ហើយ​មនុស្សដែលនៅជុំវិញ ​យើង​មិន​ដឹង​ថា​តើ​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​ឬ​អត់​»។

បកិប្រែពី posttoday

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម