មានហេតុការណ៍ជាមួយនារី រត់​តម្រង់ទៅរកព្រះទីនាំងរបស់ព្រះមហាក្សត្រថៃ តើនារីនោះជានរណា?

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី30 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:00 នាទី ល្ងាច

ប្រភពពី hilight.kapook

ដោយ សូរ្យសែង៖

លាតត្រដាងហេតុការណ៍ជាមួយនារី រត់​តម្រង់ទៅរកព្រះទីនាំង​របស់​ព្រះបាទរជ្ជកាលទី​ ១០ នៃព្រះមហាក្សត្រថៃ រហូត​ដល់​មេទ័ព​ត្រូវចូលទៅឃាត់​ចាប់​ស្ត្រី​ឡាវ​ម្នាក់ តែព្រះមហាក្សត្រក៏​បានបញ្ជា​ឱ្យយក​ទៅ​ព្យាបាល ។

ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ព្រះបាទសម្តេចព្រះចៅយូហួ និងសម្តេចព្រះមហាក្សត្រីថៃ យាងទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទ​ តាកស៊ីន ​មហា​រាជ​នៅ​ព្រះ​បរម​រាជាអនុស្សាវរីយ៍ វង្ស​វៀន​យ៉ៃ ក៏កើត​ឧប្បត្តិហេតុ​ជាមួយ​ស្ត្រី​ម្នាក់ រត់តម្រង់​ទៅ​ព្រះ​មហាក្សត្រ និង​ព្រះទីនាំង រហូត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជា​ខ្លាំង ។

ក្រោយការសាកសួរ បានឲ្យដឹងថា ស្ត្រីរូបនោះមានអាយុ ៤៤ ឆ្នាំ ជនជាតិលាវ មកពីខេត្តសុវណ្ណខេត បានចូលមកស្រុកថៃតាំងពីឆ្នាំ ២០១៦ ជាមួយស្វាមី និងកូនប្រុសម្នាក់ ហើយមកចូលរួមជាមួយពលរដ្ឋថៃដទៃទៀត ក្នុងពិធីស្តេចយាង ។

ប៉ូលិសនៅបានឆែកមើលក្នុងទូរស័ព្ទរបស់ស្ត្រីនោះ ឃើញមានព្រះបរមឆាយ៉ាលក្ខណ៍របស់ ព្រះបាទសម្តេចព្រះយូហួ ជាច្រើនប៉ុស្តិ៍ ។ ស្ត្រីនោះប្រាប់ថា ខ្ញុំមានសេចក្តីស្រឡាញ់ និងមានជំនឿទៅលើសម្តេចព្រះចៅយូហួ ព្រះមហាក្សត្ររបស់ថៃ ខ្ញុំគ្មានចេតនារត់ចូលទៅដោយមិនសមរម្យ តែសប្បាយចិត្តដោយបានឃើញព្រះមហាក្សត្រថៃផ្ទាល់ភ្នែក ។

ទោះយ៉ាងណា ប៉ូលិសបានសន្ទនាជាមួយស្តី្រលាវនោះ និងសង្កេតឃើញថា គាត់មានសភាពរោគចិត្ត ព្រោះនៅពេលមួយគាត់បាននិយាយថា គាត់បាននិយាយជាមួយហ្លួង តាមទូរស័ព្ទ និងតាមអនឡាញ ។

ដោយសារ​ព្រះ​មហាក្សត្រ​មាន​ព្រះករុណាទិគុណ និង​សេចក្ដី​មេត្តា​​ទើប​ទ្រង់​បញ្ជា​ឱ្យ​នាំ​ស្ត្រីនោះ​ទៅ​ព្យាបាល ។ អ្វីក៏ដោយដែលអាចជួយបានគឺមានប្រយោជន៍ ព្រោះ​គេ​ចាត់​ទុក​ថា​ជា​ជនជាតិ​ឡាវ ដែល​ពឹង​លើ​ព្រះ​មហាក្សត្រ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ថៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម