ផ្ទុះគ្រា.ប់បែក ក.ក្រើកកណ្តាលទីក្រុងប្រទេសអាមេនី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី16 ខែសីហា ឆ្នាំ2022 ម៉ោង 6:07 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

មានហេតុការណ៍​ផ្ទុះគ្រាប់បែក​យ៉ាងខ្លាំងនៅ​ផ្សារ​​មួយ ​ជា​ផ្សារ​លក់​ដុំ ចំកណ្តាលទីក្រុងយេរេវ៉ាន (Yerevan) ប្រទេសអាមេនី បណ្តាលឲ្យអគារមួយចំនួនបាក់រលំកាលពីថ្ងៃទី ១៤ ខែសីហា ដោយចុងក្រោយបំផុតនៅថ្ងៃទី 15 ខែសីហាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦១ នាក់ និងរបួស ១៥ នាក់បាត់ខ្លួន ខណៈដែលអាជ្ញាធរនៅតែបន្តស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក ។

គេរំពឹងថា អ្នកនៅមានជីវិតក្រោមគំនរបាក់បែកនៃអគារ អាចនៅមានច្រើន ហេតុដូចនេះ មន្ត្រីជួយសង្គ្រោះធ្វើដោយប្រុងប្រយ័ត្នបំផុត ។

ចំពោះ​មូល​ហេតុ​នៃ​ការ​ផ្ទុះ​នេះ មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត ទោះយ៉ាងណា វីដេអូនៃឧប្បត្តិហេតុដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត បានបង្ហាញឱ្យឃើញពីភ្លើងដ៏សន្ធោរសន្ធៅ អមដោយការផ្ទុះជាបន្តបន្ទាប់ ខណៈដែលព្រះរាជអាជ្ញាធ្វើការស៊ើបអង្កេតលើការរំលោភលើច្បាប់នៃការផ្ទុកដែលអាចឆេះបាន ។ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​រាយការណ៍​ថា វា​អាច​ជា​ឃ្លាំង​ស្តុក​កាំជ្រួច​ជា​ច្រើន ៕

 

from AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម