ប្រទេសកាណដា ប្រកាសចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ របស់ Pfizer-BioNTech ឲ្យកុមារអាយុ ១២-១៥ ឆ្នាំ 

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី06 ខែឩសភា ឆ្នាំ2021 ម៉ោង 9:20 នាទី ល្ងាច

លោក ស៊ុព្រីយ៉ា សារម៉ា (Supriya Sharma) ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់ក្រសួសុខាភិបាលប្រទេសកាណាដាមានប្រសាសន៍ថា «បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យហ្មត់ចត់ និងមិនលំអៀងនៃភស្តុតាងវិទ្យាសាស្ត្រ យើងបានរកឃើញវ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពនៅពេលប្រើចំពោះមនុស្សវ័យក្មេង» ។

ប្រទេសកាណាដាបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តការចាក់វ៉ាក់សាំង Pfizerសម្រាប់ប្រជាជនវ័យក្មេង ។ កាលពីខែធ្នូឆ្នាំមុន រដ្ឋាភិបាលកាណាដាបានអនុម័តវ៉ាក់សាំងសម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ។

ការសម្រេចចិត្តរបស់សុខភាពសាធារណៈកាណាដា បានពិនិត្យមើលទិន្នន័យពីការសាកល្បងព្យាបាលដំណាក់កាលទី ៣ នៃអ្នកចូលរួមសាកល្បងអាយុពី ១២-១៥ ឆ្នាំក្នុងសហរដ្ឋអាមេរិកចំនួន ២.២៦០ នាក់ដែល ដោយមានអ្នកចូលរួមទាំងអស់បន្តតាមដាន សម្រាប់ការការពារនិងសុវត្ថិភាពរយៈពេលវែងសម្រាប់រយៈពេល ២ ឆ្នាំបន្ទាប់ពីទទួលបានវ៉ាក់សាំងលើកទី ២ ។

«ទោះក្រុមមនុស្សវ័យក្មេងក៏មានឱកាសប្រឈមមុខនឹងរោគសញ្ញានៃកូវីដ-១៩ ដែរ មិនសូវធ្ងន់ធ្ងរ ប៉ុន្តែការទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព នឹងជួយគ្រប់គ្រងការរីករាលដាលនៃជំងឺនេះដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលពួកគេខ្លះអាចប្រឈមនឹងផលវិបាកបណ្តោះអាសន្ន ជាអាទិ៍ ឈឺដៃ គ្រុនរងា ឬគ្រុន»         ។

ទោះយ៉ាងណាក៏ដោយ Pfizer-BioNTech បានទិន្នន័យថាមានសុវត្ថិភាព និងប្រសិទ្ធភាពដល់សុខាភិបាលកាណាដា ខណៈពេលដែលវ៉ាក់សាំងត្រូវបានប្រើក្នុងបរិយាកាសជាក់ស្តែង ។

Pfizerមានគោលបំណងចែកចាយវ៉ាក់សាំងនេះទៅកាណាដាច្រើនជាង ២ លានដូសក្នុងមួយសប្តាហ៍ រហូតដល់ដំណាច់ ខែមិថុនា ។ ឥឡូវកាណាដាបានទទួលវ៉ាក់សាំងជិត ១១ លានដូសហើយ ៕

ប្រែសម្រួលដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម