គុណតម្លៃនៃការចាក់វ៉ាក់សាំង! ប្រជាជនអារ៉ាប់រួម (UAE) ដែលមិនបានបានចាក់វ៉ាក់សាំង ហាមចេញក្រៅប្រទេស

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី04 ខែមករា ឆ្នាំ2022 ម៉ោង 7:13 នាទី ល្ងាច

ទី2 ខែមករា ឆ្នាំ ២០២២ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអារ៉ាប់ អេមីរ៉ាត់ ឬអារ៉ាប់រួម (UAE) បានចេញសេចក្តីថ្លែងការណ៍មួយកំណត់ថា គិតត្រឹមថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ពលរដ្ឋUAE ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារ កូវីដ១៩ នឹងមិនអាចធ្វើដំណើរទៅបរទេសបានទេ ស្របពេលដែលការចាក់វ៉ាក់សាំងបឋមត្រូវបានបញ្ចប់ ត្រូវចាក់ ដូសជម្រុញជាមុនក្នុងរយៈពេលជាក់លាក់ ដូច្នេះទើបអាចធ្វើដំណើរទៅបរទេសបាន ជាមួយនឹងករណីលើកលែង មានតែអ្នកដែលមានហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ ។

បច្ចុប្បន្ននៅប្រទេសអារ៉ាប់រួម មានអ្នកឆ្លងកូវីដ១៩ សរុប ៧៦៤.៤៩៣ នាក់ និងស្លាប់ ២.១៦៥ នាក់ ៕

អត្ថបទ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម